ប៉ូលិសសហព័ន្ធចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងទីក្រុងសាម៉ារ៉ា ប្រទេសអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩

ប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃពុធនេះថាបានចាប់ខ្លួនមនុស្ស២នាក់ពីបទចោទប្រកាន់ ភេរវកម្ម និងគ្រឿងញៀនក្នុងទីក្រុងសាម៉ារ៉ា ខេត្តសាលាហូឌីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់​បញ្ជាការ​និយាយថាកងទ័ពមកពីកងពលធំទី១៣ បានចាប់ខ្លួនជនសង្ស័យដែលចោទប្រកាន់​ពីបទ​ប្រព្រឹត្តអំពើភេរវកម្មក្នុងអំឡុងពេលប្រតិបត្តិការរុករកមួយស្ថិតនៅក្នុងតំបន់al-Haweesh នាទីក្រុង​សាម៉ារ៉ា។ កងកម្លាំងប៉ូលិសសហព័ន្ធក៏បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត​ដែលកំពុងបើកម៉ូតូ​ផងដែរ​ និងឆែកឆេររកឃើញថ្នាំញៀន៣កញ្ចប់។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរមានសមត្ថកិច្ច។ គួរបញ្ជាក់ថាប៉ូលិសសហព័ន្ធអ៊ីរ៉ាក់គឺជាក្រុមយោធាប្រតិព័ទ្ធដែលបង្កើតឡើងដើម្បីជួយបំពេញការងាររវាងប៉ូលិស និងកងទ័ព។ ក្រុមនេះឆ្លើយតបទៅនឹងឧប្បត្តិហេតុក្នុងស្រុក​ដែលហួសពីសមត្ថភាព​របស់ប៉ូលិសអ៊ីរ៉ាក់ ប៉ុន្ដែមិនអាចជួយការងារបានធ្ងន់ធ្ងរគ្រប់គ្រាន់សម្រាប់កងទ័ពអ៊ីរ៉ាក់នោះទេ។ ក្រុមនេះមានប្រភពដើមចេញពីប៉ូលិសពិសេសកាលពីខែសីហាឆ្នាំ២០០៤ ដើម្បីផ្តល់នូវ​សមត្ថភាព​ឆ្លើយតបយ៉ាងរហ័សរបស់ជាតិដើម្បីប្រឆាំងនឹងការបះបោរប្រដាប់អាវុធ និងការមិនគោរពច្បាប់ស៊ីវិល និងកុបកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here