ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី0៤ ខែកក្កដា ឆ្នាំ២០១៩
សារពត៌មានសន្តិសុខ Media Cell ប្រកាសកាលពីថ្ងៃពុធនេះថាភេរវករ៨នាក់ត្រូវបានសម្លាប់ក្នុង ឧប្បត្តិហេតុពីរផ្សេងគ្នានៅភាគខាងលិចនៃប្រទេស។ នៅក្នុងសេចក្តីប្រកាសពត៌មាននិយាយថាទាហានមកពីកងកម្លាំងយោធាប៉ារ៉ាទីក្រុង Haditha បានសម្លាប់ពួកភេរវករ៤នាក់ និងបានបំផ្លាញរថយន្តមួយគ្រឿងស្ថិតនៅក្នុងតំបន់ al-Halkoum ភាគខាងកើតទីក្រុង Akashat។ សេចក្តីថ្លែង ការណ៍បានបន្ថែមទៀតថាយន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះអន្តរជាតិបានធ្វើការវាយប្រហារតាមអាកាសស្ថិតនៅភាគខាងត្បូងទន្លេ Senaysela ក្បែរព្រំដែនប្រទេសស៊ីរីដោយបានសម្លាប់ភេរវករ ៤នាក់ផ្សេងទៀត។ គួរកត់សម្គាល់ថាកងកម្លាំងសន្ដិសុខ និងកងកម្លាំងអាកាសចម្រុះអន្តរជាតិបានសម្លាប់សមាជិកនៃក្រុមរដ្ឋអ៊ីស្លាមនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេស៕