ក្រុមអ្នកតវ៉ាស៊ូដង់បន្តធ្វើកិច្ចចរចាជាមួយមេបញ្ជាការលើការគ្រប់គ្រងជនស៊ីវិល

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩

មេដឹកនាំក្រុមប្រឆាំងស៊ូដង់ និងឧត្តមសេនីយ៍កំពុងកាន់អំណាចបន្តធ្វើការចរចា​អំពីការបង្កើតស្ថាប័ន​គ្រប់គ្រង​ថ្មី ហើយនោះជាការចរចាលើកដំបូងចាប់តាំងពីមានការបង្ក្រាបបាតុករនៅខែមុន។ សហភាព​អាហ្វ្រិក និងអ្នកសម្របសម្រួលអ៊ីតូពី​អំពាវនាវដល់ភាគីទាំងពីរនៅថ្ងៃអង្គារ​ឱ្យបន្តកិច្ចចរចាគ្នា​ស្តីពីច្បាប់​នៃការគ្រប់គ្រងជនស៊ីវិល ដែលនោះជាតម្រូវការចម្បងរបស់បាតុករដែលប្រមូលផ្តុំគ្នាប្រឆាំងនឹង​ឧត្តមសេនីយ៍អស់រយៈពេលជាច្រើនសប្តាហ៍។ ការចរចាបរាជ័យនៅខែឧសភាជុំវិញការបង្កើតអង្គភាព​គ្រប់គ្រងថ្មី និងអ្នកដែលគួរតែដឹកនាំអង្គភាពនោះថា ជាជនស៊ីវិលឬក៏ជាទាហាន។ កាលពីថ្ងៃពុធ គេរាយការណ៍ថា កិច្ចចរចានោះបន្តនៅក្រុង Khartoum រវាងមេបញ្ជាការបីរូបមកពីក្រុមប្រឹក្សាយោធា​កាន់អំណាច និងមេដឹកនាំតវ៉ាចំនួន៥នាក់ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here