ក្រុមឧទ្ទាម Houthi ខ្លាចកម្លាំងចម្រុះប្រើទិន្ន័យរបស់ពួកគេសម្រាប់ធ្វើសង្គ្រាម

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី0៤ ខែកក្កដា ឆ្នាំ២០១៩

ភ្នាក់ងារគ្រប់គ្រងស្បៀងអាហាររបស់អង្គការសហប្រជាជាតិកំពុងព្យួរការងារនៅក្នុងប្រទេសយេម៉ែន ក្រោយបរាជ័យក្នុងការចុះកិច្ចព្រមព្រៀងពីអ្នកស្រុក។ សកម្មជនម្នាក់និយាយថា ក្រុមឧទ្ទាម Houthi មានភាពភ័យខ្លាចថា ទិន្នន័យជីវប្រវត្តរបស់ពួកគេអាចត្រូវកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត​ប្រើប្រាស់សម្រាប់គោលបំណងសង្រ្គាម។ យោងតាមប្រភពព័ត៌មានពីអង្គការសហប្រជាជាតិមាន​មនុស្ស​ជិត ១០លាននាក់កំពុងរងភាពអត់ឃ្លានយ៉ាងខ្លាំងក្នុងប្រទេសយេម៉ែនដោយសារ​រងការ​ហែកហួរពីសង្រ្គាម។ ប៉ុន្តែខែមុន កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ​ប្រកាសថា ពួកគេនឹងផ្អាកសកម្មភាពនៅរដ្ឋធានី Sanaa ក្នុងប្រទេសយេម៉ែនដែលគ្រប់គ្រងដោយពួក​ឧទ្ទាម Houthi។ ការផ្លាស់ប្តូរនេះធ្វើឡើងក្រោយពីទីភ្នាក់ងារទាំងនោះបរាជ័យក្នុងធ្វើកិច្ចព្រមព្រៀង​ជាមួយក្រុម Houthis ដើម្បីប្រើប្រាស់ប្រព័ន្ធជីវប្រវត្ត ដោយសំអាងថា ប្រព័ន្ធនោះនឹងអាចជួយ​ការពារការ​ខ្វះចំណីអាហារនៅក្នុងប្រទេសរងគ្រោះ។ ក្រុម Houthis ចោទប្រកាន់ភ្នាក់ងារផ្តល់ជំនួយ​ខាងនយោ​បាយអំឡុងពេលមានធ្វើការដេញថ្លៃរបស់កម្លាំងសម្ព័ន្ធដឹកនាំដោយអារ៉ាប់​(សមាជិក​របស់​អារ៉ាប់ស្ថិតនៅក្នុងចំណោមអ្នកផ្តល់មូលនិធិជាប្រធានកម្មវិធីស្បៀងអាហារ)។  អ្នករៀប​ចំយុទ្ធនា​ការ​ប្រឆាំងនឹងសង្គ្រាម លោក Jonathon Shafi ប្រាប់ភ្នាក់ងារព័ត៌មានថា អាជ្ញាធរឧទ្ទាម​មានការ​ព្រួយបារម្ភថា ទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនយេម៉ែនចំនួនរាប់លាននាក់ រួមទាំងមន្រ្តីយោធា និង​ទាហានអាចត្រូវកម្លាំងចម្រុះដឹកនាំដោយអារ៉ាប់ប្រើប្រាស់។ ស្របពេលជាមួយគ្នានោះដែរ​ ជំនួយ​អន្តរជាតិនៅតែមានសារៈសំខាន់សម្រាប់ប្រទេសយេម៉ែន ដែលជាប្រទេសរងគ្រោះពីភាពអត់ឃ្លាន​ដោយសារសង្គ្រាមស៊ីវិល និងការអន្តរាគមន៍ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here