ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩
លោក Geir Pedersen បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរី សង្ឃឹមថាប្រទេសស៊ីរីនឹងទទួលបានការសាមគ្គី ហើយលោកអំពាវនាវសុំឱ្យមានស្មារតីខ្ពស់ក្នុងដំណើរការនយោបាយ។ បេសកជនរបស់អង្គការសហប្រជាជាតិសង្កត់ធ្ងន់ថា “យើងទាំងអស់គ្នាយល់ស្របថា ជម្លោះនេះអូសបន្លាយពេលយូរមកហើយ ចំណែកឯជនស៊ីវិលជាច្រើនក៏ស្លាប់ ប៉ុន្តែខ្ញុំសង្ឃឹមថាកិច្ចចរចានឹងអាចធ្វើទៅបានដើម្បីបញ្ចប់នូវសោកនាដកម្មនេះ ហើយប្រទេសស៊ីរីអាចរួបរួមគ្នាដើម្បីប្រជាជនរបស់ខ្លួនទាំងមូល។ “លោក Pedersen បន្ថែមថា ដូចដែលខ្ញុំធ្លាប់និយាយក្នុងសន្និសីទថ្មីៗបំផុតរបស់ខ្ញុំចំពោះក្រុមប្រឹក្សាសន្តិសុខថា សេណារីយ៉ូគ្មានសង្គ្រាម គ្មានសន្តិភាព ត្រូវតែជៀសវាង។ វាជាការល្អបំផុតក្នុងការផ្អាកការប្រយុទ្ធ និងផ្លាស់ប្តូរដំណើរការនយោបាយដោយយកចិត្តទុកដាក់ព្រោះវាគឺជាវិធីតែមួយគត់ដើម្បីស្តារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីឡើងវិញយ៉ាងទូលំទូលាយ និងឆ្ពោះទៅរកការស្ដារឡើងវិញ និងកសាងប្រទេសស៊ីរីថ្មី។ សេចក្តីសម្រេចលេខ ២២៥៤មានធាតុផ្សំទាំងអស់ដែលអាចធ្វើរឿងទាំងនេះឱ្យកើតឡើង។” លោកធ្វើសេចក្តីសន្និដ្ឋានថា “ជាក់ស្តែង វាក៏ទាមទារឱ្យមានការគាំទ្រពីសហគមន៍អន្តរជាតិដែលរួបរួមគ្នា ហើយនៅទីនេះមានប្រទេសរុស្ស៊ីគឺជាចម្បង”៕