របាយការណ៍ UN៖​ មនុស្ស៥ពាន់នាក់ត្រូវបានសម្លាប់ដោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅវីណេហ៊្សូអេឡា Venezuela

0

ប្រភពព័ត៌មានពី The Asahi Shimbun ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩

អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានចេញផ្សាយរបាយការណ៍មួយស្តីពី ស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសវីណេហ៊្សូអេឡានៅអាមេរិកខាងត្បូងដែលទីនោះមានភាព ចលាចលផ្នែកនយោបាយនៅតែបន្តដល់ថ្ងៃទី៤នេះ។ រដ្ឋបាលលោក Madouro ដែលជាជនផ្តាច់ការ​បានឲ្យដឹងថាមានមនុស្ស៥២៨៧នាក់ប្រឆាំងនឹងរដ្ឋបាល ហើយត្រូវបាន​សម្លាប់តែម្តងនៅឆ្នាំ២០១៨ និងមាន “ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ”។ រដ្ឋាភិបាលរបស់លោក Madouro បានច្រានចោលថា “វាខុសទាំងអស់”។ យោងតាមរបាយការណ៍នោះកងប្រដាប់អាវុធ Collectivo ដែលគាំទ្ររដ្ឋបាល​នោះ​បានចូលរួមនៅក្នុងការសម្លាប់ប្រជាជនស៊ីវិល និងបានអំពាវនាវឱ្យមានការស៊ើបអង្កេត​ទៅលើការ​ដកហូតអាវុធ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ។ ព័ត៌មានក៏បានចង្អុលបង្ហាញផងដែរថាការចាប់ខ្លួន និងធ្វើទារុណកម្មដោយអយុត្តិធម៌ធ្វើឡើងតែចំពោះសមាជិកគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស និងអ្នកយកព័ត៌មានដែលបានរិះគន់ប្រឆាំងនឹងរដ្ឋាភិបាល។ ចំពោះស្ថានភាពសេដ្ឋកិច្ច ប្រព័ន្ធចែកចាយមិនដំណើរការទេ ហើយមនុស្សជាច្រើនកំពុងប្រឈមនឹងកង្វះខាតម្ហូបអាហារ និងឱសថ។ គេរាយការណ៍ថាមានមនុស្សចំនួន១៥៥៧នាក់ស្លាប់ដោយ សារកង្វះថ្នាំសង្កូវ​នៅចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ខែកុម្ភៈ ឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here