ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩
យោធារុស្ស៊ីបញ្ជូនយន្តចម្បាំង២គ្រឿងប្រភេទ Sukhoi Su-២៧ តាមដានយន្តហោះល្បាតតាមដែនសមុទ្រ P-៨A Poseidon របស់អាមេរិក នៅពេលដែលយន្តហោះកំពុងហោះខិតចូលទៅជិតព្រំដែនរដ្ឋរុស្ស៊ីពីសមុទ្រខ្មៅ។ ក្រសួងការពារជាតិរុស្ស៊ីរាយការណ៍នៅថ្ងៃសុក្រថា យន្តហោះចម្បាំង Su-២៧ ស្ថិតនៅចម្ងាយឆ្ងាយពីយន្តហោះចារកម្មអាមេរិក ហើយភ្លាមៗនោះយន្តហោះ ដែលផលិតដោយក្រុមហ៊ុន Boeing ៩ (អាមេរិក) ផ្លាស់ប្តូរជាបន្ទាន់ និងងាកចេញពីព្រំដែនរបស់ប្រទេសរុស្ស៊ី។ ការស្ទាក់ចាប់នេះកើតឡើងចំពេលមានការធ្វើសមយុទ្ធ Sea Breeze ទ្រង់ទ្រាយធំដែលមានប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូជាង ១២ប្រទេសចាប់ផ្តើមនៅសមុទ្រខ្មៅនៅថ្ងៃទី១ ខែកក្កដា។ មាននាវាចម្បាំងច្រើនជាង៣០គ្រឿង និងយន្តហោះចំនួន២៤គ្រឿងចូលរួមក្នុងសមយុទ្ធនេះ៕
