ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩
ប្រធានាធិបតីលោក Recep Tayyip Erdogan មានប្រសាសន៍ថា រថយន្តមួយផ្ទុះនៅភាគ អាគ្នេយ៍នៃប្រទេសទួរគីក្បែរព្រំដែនប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ។ ហេតុការណ៍នោះសម្លាប់ជនជាតិស៊ីរី៣នាក់។ លោកបន្ថែមថា ការរកឃើញដំបូងបង្ហាញថាការផ្ទុះនោះអាចពាក់ព័ន្ធនឹងអំពើភេរវកម្ម។ យោងតាមប្រភពព័ត៌មានពីលោក Erdogan បញ្ជាក់ឱ្យដឹងថាការផ្ទុះនោះកើតឡើងក្នុងទីក្រុង Reyhanli។ ប្រភពសន្តិសុខបង្ហាញថា អ្នកដំណើរស៊ីរីម្នាក់នៅក្នុងរថយន្តនោះជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ គាត់បំផ្ទុះគ្រាប់បែកបណ្តាលឱ្យផ្ទុះឆេះ និងធ្វើឱ្យមនុស្សម្នាក់រងរបួស។ អ្នកដំណើរក្នុងឡានត្រូវបានគេស៊ើបអង្កេតថាអាចមានជាប់ទាក់ទងជាមួយរដ្ឋអ៊ីស្លាម (IS ISIS)។ ទីក្រុង Reyhanli គឺជាផ្ទះរបស់ជនភៀសខ្លួនស៊ីរីចំនួនរាប់ពាន់នាក់៕