ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩
ព្រលានយន្តហោះក្នុងរដ្ឋធានីទ្រីប៉ូលី របស់ប្រទេសលីប៊ី រងការវាយប្រហារម្តងទៀតពីគ្រាប់មីស៊ីលកាលពីល្ងាចថ្ងៃអាទិត្យនេះ។ កត្តានេះបណ្តាលឱ្យអាជ្ញាធរបិទលំហអាកាសរយៈពេលជាច្រើនម៉ោង។ កងទ័ពរបស់ ខាលិហ្វា ហាតា កំពុងវាយដណ្តើមយកទីក្រុងពីរដ្ឋាភិបាល (រដ្ឋាភិបាលទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ (GNA)។ កងកម្លាំងនោះកំណត់គោលដៅលើព្រលានយន្តហោះមីទីហ្កា ជាច្រើនលើកក្នុងប៉ុន្មានខែចុងក្រោយនេះ។ នៅថ្ងៃទី៣០ ខែមិថុនា កងកម្លាំង ហាតា និយាយថា ពួកគេបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់យោធាទួរគីដែលក្រុងអង់ការ៉ា បញ្ចូនទៅជួយកម្លាំងរបស់ GNA តាមផ្លូវអាកាស៕