ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩
សហរដ្ឋអាមេរិកចង់ឱ្យប្រទេសអាឡឺម៉ង់បញ្ជូនកងទ័ពដែលនៅប្រទេសស៊ីរីជំនួសទីតាំងមួយចំនួនរបស់ខ្លួនដើម្បីទប់ស្កាត់កុំឱ្យបាត់វត្តមានកម្លាំងរបស់សហរដ្ឋអាមេរិកនៅទីនោះ។ បើទោះបីជាទីក្រុងប៊ែឡាំង បដិសេធថាមិនធ្វើអន្តរាគមន៍ក្នុងសង្គ្រាមក៏ក្រុងដាម៉ាស់ ឃើញកងកម្លាំងរបស់លោកខាងលិចនៅទីនោះថាជាពួកឈ្លានពាន។ ក្រុងវ៉ាស៊ីនតោនស្នើឱ្យក្រុងប៊ែឡាំង ឈរនៅកន្លែងរបស់ខ្លួនក្នុងប្រទេសស៊ីរី ដោយជំនួសនៅផ្នែកខ្លះរបស់កងទ័ពអាមេរិក នេះយោងតាមប្រភពព័តមានពីអ្នកតំណាងពិសេសលោក James Jeffrey ប្រាប់សារព័ត៌មាន DPA និង Die Welt កាលពីថ្ងៃអាទិត្យនេះ។ សហរដ្ឋអាមេរិករង់ចាំការឆ្លើយតបពីរដ្ឋាភិបាលអាឡឺម៉ង់។ លោកមានប្រសាសន៍ថា សំណើនេះមានជាប់ទាក់ទងដោយផ្ទាល់ទៅនឹងការបាត់បង់កងកម្លាំងរបស់អាមេរិកនៅលើទឹកដីស៊ីរី។ អ្នកការទូតពន្យល់ថា បច្ចុប្បន្នក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកសមាជិកពីក្រុមចម្រុះដែលប្រឆាំងនឹងរដ្ឋអ៊ីស្លាម(អ៊ីស្លាម ISIS) ហើយមានឆន្ទៈក្នុងការបញ្ជូនយោធារបស់ពួកគេទៅប្រទេសស៊ីរី។ ក្រោយមក អ្នកកាទូតថាប្រទេសអាឡឺម៉ង់ជាដៃគូដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS ដែលអាចឈរជើងពីក្រោយសហរដ្ឋអាមេរិក។ លោក Jeffrey ពុំបង្ហាញពីចំនួនជាក់លាក់របស់កម្លាំងទ័ពទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងច្បាស់ថា យោធាអាឡឺម៉ង់នឹងមិនចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមទេ។ អ្នកកាទូតអះអាងថា ការរួមចំណែកពីកងកម្លាំងរបស់ប្រទេសអាឡឺម៉ង់អាចអនុវត្តក្នុងទម្រង់ដូចជាផ្តល់ជំនួយផ្នែកអាកាស ការដឹកជញ្ជូន ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ ទីក្រុងប៊ែឡាំង ធ្លាប់ចូលរួមជាមួយកម្លាំងសហរដ្ឋអាមេរិកក្នុងយុទ្ធនាការប្រឆាំងនឹង ISIS កាលពីឆ្នាំ២០១៥ ប៉ុន្តែក៏បញ្ឈប់ដោយត្រឹមតែការបញ្ជូនកម្លាំងកងទ័ពជើងគោក។ ការរួមចំណែករបស់ពួកគេមានកម្រិតដូចជាលើការផ្តល់ជំនួយតាមអាកាស និងការហោះទៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ដោយឡែក ពេលខ្លះគេឃើញកម្លាំងទ័ពជើងទឹករបស់ប្រទេសអាឡឺម៉ង់ដាក់ពង្រាយ នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។ ប្រទេសអាឡឺម៉ង់មានការប្រុងប្រយ័ត្នក្នុងការធ្វើអន្តរាគមន៍ដោយផ្ទាល់ចំពោះវិបត្តិនៅប្រទេសស៊ីរី។ នៅខែឧសភាឆ្នាំមុន លោកស្រី Angela Merkel ធានាដល់សាធារណជនថា កម្លាំង Bundeswehr នឹងមិនចូលរួមក្នុងសកម្មភាពយោធា បើទោះបីជាអាឡឺម៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់សម្ព័ន្ធមិត្តដទៃក៏ដោយ។ ជំហរនេះមិនបានផ្លាស់ប្តូរច្រើនទេ។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបន្តដាក់សម្ពាធលើប្រទេសអាឡឺម៉ង់នៅចុងឆ្នាំនេះ ដោយប្រគល់ភារកិច្ចដល់ឯកអគ្គរដ្ឋទូតលោក Jeffrey (អ្នកចេញនិយាយភាសាអាឡឺម៉ង់ និងមានជំនាញជាមន្រ្តីក្រសួងការបរទេសដែលមានតួនាទីជាអ្នកការពារសន្តិសុខនៅទីក្រុងប៊ែឡាំង) ឱ្យចូលរួមក្នុងសង្គ្រាមស៊ីរី។ កាលពីខែមុនអ្នកកាទូតមានប្រសាសន៍ថា សមាជិកកងកម្លាំងចម្រុះជាច្រើនប្រកាសចំពោះការសំរេចចិត្តរបស់ពួកគេក្នុងការបញ្ចូនកងទ័ពជើងគោករបស់សហរដ្ឋអាមេរិកឱ្យចាកចេញពីប្រទេសស៊ីរី។ អ្នកការទូតមិនបង្ហាញពីប្រទេសដែលលោករំពឹងថានឹងអាចផ្តល់កងទ័ពឱ្យលោកទេ ប៉ុន្តែលោកមានប្រសាសន៍ថាពួកគេមួយចំនួនអាចជ្រើសរើសចូលរួមស្ងៀមស្ងាត់ ហើយនោះជាការល្អដល់លោក។ សហរដ្ឋអាមេរិកមានចំនួនកងទ័ពមានកំណត់នៅក្នុងប្រទេសស៊ីរីជាទីដែលពួកគេចូលទៅឈរជើងដោយពុំមានការយល់ព្រមពីរដ្ឋាភិបាលឬការអនុញ្ញាតពីអាជ្ញាធររបស់អង្គការសហប្រជាជាតិ។ ភាគច្រើនពួកគេកំពុងកាន់កាប់តំបន់ដែលនៅចម្ងាយ៥៥ គីឡូម៉ែត្រនៅភាគខាងត្បូងប្រទេសស៊ីរីដែលទីនោះនៅជិតតំបន់របស់ក្រុមឧទ្ទាម IS។ ក្រុងដាម៉ាស់រក្សាជំហជានិច្ចថា វត្តមានយោធារបស់លោកខាងលិចនៅក្នុងប្រទេសស៊ីរីគឺមិនស្របច្បាប់ទេ ដោយសន្យាថានឹងរំដោះប្រទេសពីកងទ័ពបរទេសដែលមិនមានការអញ្ជើញ៕