ផែនការសេដ្ឋកិច្ចមិនអាចជំនួសឱ្យកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនទេ

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រីហ្ស៊ូដាន លោក Omar Razzaz មានប្រសាសន៍ថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចមិនអាច​ជំនួស​ឱ្យកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានទេ។ សេចក្តីថ្លែងការណ៍​នោះធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីប៉ាឡេស្ទីនគឺលោក Mohammad Shtayyeh ហើយលោក​បង្ហាញពីការព្រួយបារម្ភដោយរិះគន់លើកិច្ចប្រជុំកំពូលសន្តិភាពអាម៉េរិកក្នុងសាធារណរដ្ឋ Bahrain នៅខែមុន។ លោក Razzaz មានប្រសាសន៍នៅថ្ងៃអាទិត្យថា “ផ្លូវទៅកាន់សន្តិភាពគឺច្បាស់លាស់” ហើយត្រូវតែផ្អែកទៅលើការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅភាគខាងកើតក្រុងយេរ៉ូសាឡឹម។ ទីក្រុងវ៉ាស៊ីនតោនផ្សព្វផ្សាយផែនការរបស់ខ្លួននៅរដ្ឋ Bahrain ដោយអំពាវនាវឱ្យមានការវិនិយោគ​តម្លៃ ៥០ពាន់លានដុល្លារក្នុងតំបន់ប៉ាឡេស្ទីន  និងបណ្តាប្រទេសអារ៉ាប់ជិតខាង។ ប្រជាជន​ប៉ាឡេស្ទីន​ចោទប្រកាន់អាមេរិកថាព្យាយាមទិញបំណងប្រាថ្នាជាតិរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here