ប្រតិភូអាហ្វហ្គានីស្ថានបន្តធ្វើកិច្ចចរចាជាមួយពួកតាលីបាននៅរដ្ឋកាតា

0

ប្រភពព័ត៌មាន​ RT ផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩

ប្រតិភូអាហ្វហ្គានីស្ថានប្រមាណជា៧០នាក់បន្តធ្វើកិច្ចចរចាជាមួយពួកតាលីបង់នៅថ្ងៃចន្ទក្នុងទីក្រុងដូហា ដែលក្នុងនោះអាចមានបទឈប់បាញ់រដែលគេនឹងលើកយកមកជជែក​លើតុពីភាក្សាក្នុងចំណោម​បញ្ហាសំខាន់ៗដទៃទៀត ហើយក្នុងនោះក៏មានបញ្ហាពីសិទ្ធិស្ត្រីត្រូវគេលើកយកមកពិភាក្សាផងដែរ។  កិច្ចចរចារៀបចំឡើងដោយប្រទេសអាឡឺម៉ង់ និងរដ្ឋកាតា ធ្វើឡើងក្រោយពីមានកិច្ចចរចា​រយៈពេល​មួយសប្តាហ៍រវាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់ ដោយភាគីទាំងសងខាងព្យាយាម​ឆ្ពោះទៅរក​ដំណោះ​ស្រាយ​ចំពោះជម្លោះរយៈពេល១៨ឆ្នាំ។ សហរដ្ឋអាមេរិកចង់បិទកិច្ចព្រមព្រៀងនយោបាយ​ជាមួយក្រុមតាលីបង់ឱ្យមុនពេលបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថានក្នុងខែកញ្ញាដើម្បីអនុញ្ញាតឱ្យកងកម្លាំងបរទេសចាប់ផ្តើមដកខ្លួន។ កិច្ចប្រជុំរបស់​អាហ្គានីស្ថានបន្តជាមួយក្រុមតាលីបង់​ដោយផ្ទាល់រយៈពេល ៦ថ្ងៃផងដែរ ប៉ុន្តែក្រោយមកក៏មានការពន្យារពេលរយៈពេលពីរថ្ងៃ ហើយគេគ្រោងនឹងបន្តប្រជុំឡើងវិញនៅថ្ងៃអង្គារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here