ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩
អារ៉ាប់និយាយនៅថ្ងៃចន្ទនេះថាពួកគេកាត់បន្ថយចំនួនទាហានក្នុងប្រទេសយេម៉ែន និងផ្លាស់ប្តូរពីយុទ្ធសាស្ត្រយោធាទៅជាផែនការសន្តិភាព។ មន្រ្តីជាន់ខ្ពស់របស់អារ៉ាប់ប្រាប់អ្នកយកព័ត៌មានថា “ចំនួនកងទ័ពរបស់យើងត្រូវកាត់បន្ថយដោយសារមានផែនការយុទ្ធសាស្ត្រនៅក្នុងទីក្រុង Hodeida នៃសមុទ្រក្រហម និងនៅផ្នែកផ្សេងៗទៀតរបស់ប្រទេស”។ ប្រភពការទូតលោកខាងលិចលើកឡើងនៅចុងខែមិថុនាថា សហភាពអារ៉ាប់កំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសយ៉េមែន ដោយសារតែមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលជាកត្តាគំរាមកំហែងដល់សន្តិសុខប្រទេសនៅក្បែរ៕