ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩
ឧត្តមសេនីយ៍ស៊ូដង់មានប្រសាសន៍ថា ក្រុមប្រឹក្សាយោធាកាន់កាប់អំណាចក្រោយពីការទម្លាក់ប្រធានាធិបតី Omar al-Bashir នៅខែមេសានឹងត្រូវរំលាយ ដោយមានការអនុវត្តកិច្ចព្រមព្រៀងបែងចែងអំណាច។ កិច្ចព្រមព្រៀងជាមួយកម្លាំងចម្រុះគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវគេសម្រេចនៅសប្តាហ៍មុន។ ក្រុមប្រឹក្សារួមដែលគ្រប់គ្រងរយៈពេលជាងបីឆ្នាំនឹងមានការប្រែប្រួលតិចតួចនៅពេលមានការបោះឆ្នោត។ ការជំរុញផ្នែកការទូតរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអារ៉ាប់ជាគន្លឹះក្នុងការបញ្ចប់ភាពតានតឹងអស់រយៈពេលជាច្រើនសប្តាហ៍ ដោយមានការបង្ហាញពីបញ្ហាព្រួយបារម្ភក្នុងសង្គ្រាមស៊ីវិលទាំងអស់។ ប្រមុខក្រុមប្រឹក្សាយោធា លោកឧត្តមសេនីយ៍ Abdel-Fattah Burhan មានប្រសាសន៍ក្នុងបទវិចារណកថានៅថ្ងៃអាទិត្យថា កងទ័ពនឹងវិលត្រឡប់ទៅបន្ទាយវិញក្រោយរយៈពេល ២១ខែ នៅពេលដែលមានមេដឹកនាំក្រុមប្រឹក្សាសន្តិសុខប្តូរពីអ្នកតំណាងយោធាទៅជាអ្នកតំណាងជនស៊ីវិល៕