
ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩
ប្រមុខមជ្ឈមណ្ឌលផ្សះផ្សាភាគីប៉ះទង្គិចរុស្ស៊ីលោក Alexey Bakin បង្ហាញឱ្យដឹងនៅថ្ងៃចន្ទនេះថាពួកសកម្មប្រយុទ្ធផ្លោងគ្រាប់ដាក់លំនៅដ្ឋានចំនួន៧កន្លែងក្នុងខេត្ត Hama និង Latakia ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ លោក Bakin មានប្រសាសន៍ថាពួកសកម្មប្រយុទ្ធផ្លោងគ្រាប់ដាក់លំនៅដ្ឋាននៅ Al Jammasiya, Kafer Nbuda, Jalama, Al Huash, Qalat Al Mudiq ក្នុងខេត្ត Hama និងលំនៅដ្ឋាននៅ Kara Galia និង Mamuhiya ក្នុងខេត្ត Latakia។ លោកបន្ថែមថា ជនភៀសខ្លួននៅតែបន្តត្រឡប់ទៅផ្ទះវិញ។ មន្រ្តីមកពីមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីធានាលើប្រតិបត្តិការត្រួតពិនិត្យសម្រាប់ជនភៀសខ្លួនដែលវិលត្រឡប់ទៅស្រុកវិញ។ យោងតាមប្រភពរបាយការណ៍ចុងក្រោយបំផុតបង្ហាញថា មានមនុស្សចំនួន ៤០១,៤៦៤នាក់វិលត្រលប់ទៅផ្ទះរបស់ពួកគេវិញក្នុងប្រទេសស៊ីរីដោយក្នុងនោះមានទាំងអ្នកផ្លាស់ប្តូរទីលំនៅក្នុងប្រទេស។ លោក Bakin មានប្រសាសន៍ថា “មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីអំពាវនាវឱ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខុសច្បាប់បញ្ឈប់ការបង្កហេតុ និងចូលរួមក្នុងដំណើរការផ្សះផ្សាដោយសន្តិភាពនៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ”៕








