បេសកជនអាឡឺម៉ង់៖ ជំនួបពីភាក្សាររវាងប្រតិភូអាហ្វហ្គានីស្ថាន និងតាលីបង់នៅកាតាសន្យាថានឹងកាត់បន្ថយអំពើហិង្សា

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩

យោងតាមប្រភពព័ត៌មានពីបេសកជនអាឡឺម៉ង់បង្ហាញឱ្យដឹងថា ក្រុមតាលីបង់ និងគូបដិបក្ខ​អាហ្វហ្គានីស្ថានសន្យាថានឹងកាត់បន្ថយអំពើហិង្សាក្រោយថ្ងៃទី២ និងថ្ងៃចុងក្រោយនៃ​កិច្ចចរចា​សន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាននៅទីក្រុងដូហាកាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដកស្រង់សម្តីបេសកជនអាឡឺម៉ង់ប្រចាំនៅអាហ្វហ្គានីស្ថានលោក Markus Potzel ថា “ការអំពាវនាវ និងការសន្យាដើម្បីកាត់បន្ថយអំពើហិង្សានៅអាហ្គានីស្ថាន​គឺជាផ្នែកសំខាន់បំផុត​នៃសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយក្នុងការជួបជុំ។”  ក្រសួងការបរទេសកាតា លើកឡើងនៅថ្ងៃអង្គារថាមន្រ្តីកាតាម្នាក់ប្រកាសពីភាពជោគជ័យរបស់កិច្ចចរចាសន្តិភាព​អាហ្វហ្គានីស្ថាន​នៅសប្តាហ៍នេះ។ លោក Mutlaq bin Majid Al Qahtan បេសកជនពិសេស​របស់កាតាដើម្បីសម្រុះសម្រួលជម្លោះមានប្រសាសន៍ថា “យើងសប្បាយរីករាយណាស់នៅថ្ងៃនេះ ដែលយើងអាចឈានដល់សេចក្តីថ្លែងការណ៍រួមជាជំហានដំបូងដើម្បីសន្តិភាព”។ មន្រ្តីអាមេរិក និងពួកតាលីបង់ចាប់ផ្តើមធ្វើកិច្ចចរចាឡើងវិញនៅរដ្ឋកាតា នៅថ្ងៃអង្គារដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១៨ឆ្នាំ នៅរយៈពេលប៉ុន្មានម៉ោងក្រោយពីគណៈប្រតិភូរបស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន និងពួកសកម្ម​ប្រយុទ្ធបញ្ចប់កិច្ចប្រជុំរបស់ពួកគេដោយភាគីទាំងពីរប្រកាសបញ្ឈប់សកម្មភាព​គ្រោះថ្នាក់ដល់ជនស៊ីវិលនេះបើតាមការរាយកាណ៍របស់រ៉យទ័រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here