ទីក្រុងប៉េកាំងជម្រុញឱ្យសហរដ្ឋអាមេរិកលុបចោលការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ជាបន្ទាន់

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩

នៅថ្ងៃអង្គារប្រទេសចិនអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោនលុបចោលការលក់អាវុធរួមទាំងរថក្រោះប្រយុទ្ធ និងមីស៊ីលប្រឆាំងយន្តហោះមានតម្លៃ២,២ពាន់លានដុល្លារទៅឱ្យកៅតៃវ៉ាន់។ អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​លោក Geng Shuang  មានប្រសាសន៍ថា “ការលក់អាវុធ​របស់សហរដ្ឋអាមេរិក​ទៅឱ្យកោះតៃវ៉ាន់បំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងជ្រៀតជ្រែកយ៉ាងជ្រៅក្នុងកិច្ចការ​ផ្ទៃក្នុង​របស់ប្រទេសចិន ហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព​រួមទាំងផលប្រយោជន៍​សន្តិសុខ​របស់ប្រទេសចិន”។ ក្រសួងការបរទេសអាមេរិកយល់ព្រមលក់អាវុធឱ្យកោះតៃវ៉ាន់មានដូចជា រថក្រោះ M1A2T Abrams  រថបាញ់មីស៊ីល Stinger និងឧបករណ៍ពាក់ព័ន្ធមានតម្លៃប្រមាណ ២,២ពាន់លានដុល្លារបើទោះជាមានការរិះគន់ពីប្រទេសចិនក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here