ឧទ្ទាម Houthi អំពាវនាវឱ្យកម្លាំងចម្រុះអារ៉ាប់ដកខ្លួនចេញពីប្រទេសយេម៉ែនទាំងស្រុង

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩

នៅថ្ងៃអង្គារក្រុមឧទ្ទាមក្នុងប្រទេសយេម៉ែនអំពាវនាវឱ្យកងទ័ពចម្រុះដកខ្លួនចេញពីប្រទេសយេម៉ែន។ សេចក្តីថ្លែងការណ៍នោះធ្វើឡើងក្រោយពីអារ៉ាប់ (ដែលជាផ្នែកមួយដ៏សំខាន់របស់ក្រុមចម្រុះ) និយាយថាពួកគេចាប់ផ្តើមកាត់បន្ថយការពង្រាយកម្លាំងយោធារបស់ខ្លួន។ លោក Mohammed Ali al-Houthi ប្រធានគណកម្មាធិការបដិវត្តន៍ជាន់ខ្ពស់របស់ក្រុមបះបោរមានប្រសាសន៍ថា “យើងសូមអំពាវនាវដល់ពួកឈ្លានពានឱ្យដកកងកម្លាំងចេញពីប្រទេសយេម៉ែនដោយសារតែរដ្ឋយេម៉ែនបដិសេធរាល់ការឈ្លានពាន ការឡោមព័ទ្ធ និងការហ៊ុមព័ទ្ធតាមអាកាស”។ ការដកកម្លាំងចម្រុះចេញពីប្រទេសយេម៉ែនគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលត្រូវធ្វើនៅពេលនេះ។”   មន្ត្រីអារ៉ាប់បញ្ជាក់ជាថ្មីម្តងទៀតចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះរដ្ឋាភិបាលយេម៉ែន និងសម្ព័ន្ធអារ៉ាប់ដោយអះអាងថា រាជធានីអាប៊ូដាបី ធ្លាប់ពិភាក្សាអំពីការដាក់ពង្រាយកម្លាំងឡើងវិញ​ជាមួយដៃគូររបស់ខ្លួនគឺប្រទេសអារ៉ាប៊ីសោអូឌីតឱ្យកាន់ទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here