ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩
ប៉ូលិសមានពេលវេលាបន្ថែមដើម្បីសាកសួរមនុស្ស២នាក់ដែលត្រូវចាប់ខ្លួននៅទីក្រុងលូតុន ដោយសង្ស័យអំពីបទល្មើសភេរវកម្ម។ បុរសវ័យ២៨ឆ្នាំម្នាក់ និងស្ត្រីវ័យ២៥ឆ្នាំម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីការឈប់រថយន្តនៅក្នុងទីក្រុងដោយមន្រ្តីមកពីសេវ៉ាប៉ូលិសទីក្រុងកាលពីថ្ងៃទី៣ ខែកក្កដា។ ការិយាល័យកណ្តាលប៉ូលិស Scotland Yard និយាយថា ដីកាចាប់ខ្លួនផ្សេងទៀតត្រូវបានទទួលស្គាល់ដោយសាលាដំបូង Westminster រហូតដល់ថ្ងៃទី១៧ ខែកក្កដានេះ។ ផ្ទះមួយ និងអាជីវកម្មមួយនៅទីក្រុងលូតុនក៏ត្រូវរកឃើញថាជាផ្នែកមួយនៃប្រតិបត្តិការផងដែរ៕