ក្រុងតេអេរ៉ង់ស្វាគមន៍កិច្ចប្រឹងប្រែងរបស់ប្រទេសបារាំងក្នុងការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

0

ប្រភពព័ត៌មាន​ RT ផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់មានប្រសាសន៍នៅថ្ងៃពុធថា ទីក្រុងតេអេរ៉ង់ស្វាគមន៍ចំពោះ​កិច្ចប្រឹងប្រែងរបស់ប្រទេសបារាំងក្នុងការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ សេចក្តីថ្លែងកាណ៍នោះធ្វើឡើងក្រោយពីទីប្រឹក្សាការទូតកំពូលរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ទៅទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់សម្រាប់កិច្ចពិភាក្សា។ ភ្នាក់ងារ IRNA​ រាយការណ៍ថាអ្នកនាំពាក្យលោក Abbas Mousavi ស្វាគមន៍តួនាទីរបស់ប្រទេសបារាំង​ក្នុងការចូលរួមកាត់បន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀង។  ភ្នាក់ងារព័ត៌មានដកស្រង់សម្តីរបស់អ្នកនាំពាក្យរូបនោះថា “ប្រទេសបារាំងគឺជាផ្នែកនៃ​កិច្ចប្រឹងប្រែងក្នុងការរក្សាកិច្ចព្រមព្រៀងឱ្យនៅបន្ត”។  លោក Emmanuel Bonne ទីប្រឹក្សាការទូតជាន់ខ្ពស់របស់លោក Macron កំពុងធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ដើម្បីព្យាយាមជួបជាមួយមន្រ្តីអ៊ីរ៉ង់ ខណៈដែលភាពតាន​តឹងកើនឡើងរវាងក្រុងតេរ៉ាន និងសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here