ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩
យោងតាមប្រភពព័ត៌មានពីលោក Nabih Berri មានប្រសាសន៍ក្នុងទីក្រុង Beirut នៅថ្ងៃពុធ ថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងមន្រ្តី Hezbollah រួមទាំងអ្នកបង្កើតច្បាប់លីបង់ពីររូបជាសកម្មភាពបំពានលើប្រទេស និងសភាលីបង់។ រតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចំនួនបីរូបមកពីចលនា Hezbollah ដែលទទួលបានការគាំទ្រពីប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ។ ពួកគេរាប់បញ្ចូលទាំងសមាជិកសភាលីបង់ពីររូប និងមន្រ្តីសន្តិសុខមួយរូប ដែលជាអ្នកសម្របសម្រួលរវាងចលនា Hezbollah និងភ្នាក់ងារសន្តិសុខលីបង់នេះបើតាមការរាយការណ៍របស់រ៉យទ័រ។ លោក Berri មេដឹកនាំបក្ស Amal ដែលជាសម្ព័ន្ធមិត្តរបស់ចលនា Hezbollah មានប្រសាសន៍ថា “វាជាការបំពានលើសភា ហើយជាលទ្ធផលវាក៏ជាការបំពានលើប្រទេសលីបង់ទាំងអស់”៕