ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩
ប្រភពសន្តិសុខមួយនិយាយថាពលរដ្ឋអ៊ីរ៉ាក់២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនេះនៅក្នុងហេតុការណ៍វវាយប្រហារគ្រាប់បែកលើដងផ្លូវស្ថិតនៅក្បែរស្ពានមួយកន្លែងក្នុងខេត្ត Kirkuk ដែលជាខេត្តសម្បូរប្រេង។ ថ្លែងទៅកាន់គេហទំព័រជាភាសាអារ៉ាប់ប្រភពនិយាយថាការផ្ទុះគ្រាប់បែកលើដងផ្លូវនេះសំដៅទៅលើមនុស្ស២នាក់ដែលកំពុងជិះម៉ូតូមួយគ្រឿងក្បែរស្ពានមួយស្ថិតនៅភាគខាងត្បូងខេត្ត Kirkuk បណ្តាលឱ្យស្លាប់បាត់បង់ជីវិតទាំងពីរនាក់។ គួររំលឹកថាអំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌៕