អ៊ីរ៉ាក់ និងទួរគីព្រមព្រៀងគ្នាលើផ្នែកសន្តិសុខដើម្បីប្រឈមនឹងអំពើភេរវកម្ម

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Mohammed Ali Alhakim កាលពីថ្ងៃពុធនេះបានធ្វើជា​ប្រធាន​គណៈប្រតិភូប្រទេសរបស់លោកក្នុងកិច្ចប្រជុំសម្របសម្រួលការងារសន្តិសុខស្ថិតនៅក្នុងប្រទេសទួរគី។ កាសែត Alghad Press បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ាក់ដែលនិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ព័ត៌មានមួយថាកិច្ចប្រជុំនេះបានដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដូចជាកិច្ច​សហប្រតិបត្តិការផ្នែកសន្តិសុខ កិច្ចប្រឹងប្រែងប្រឆាំងភេរវកម្ម និងការសម្របសម្រួលគ្នាទៅវិញទៅមក​ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ីរ៉ាក់ និងទួរគី។ ភាគីទាំងពីរបានព្រមព្រៀងគ្នា​បង្កើន​កម្រិតនៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនៅក្នុងរយៈពេលខាងមុខដើម្បីសម្រេចបាននូវការអភិវឌ្ឍ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តលើលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះ។ ចំណែកកិច្ចប្រជុំបន្ទាប់របស់ប្រទេសទាំងពីរនេះនឹងប្រព្រឹត្តទៅនៅឯរដ្ឋធានីបាដាដ។ គួររំលឹកថា​ប្រទេសទួរគីតែងតែធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុម PKK ដែលមានមូលដ្ឋាននៅ​ភាគខាងជើង​ប្រទេសអ៊ីរ៉ាក់។ ក្រុមPKKនេះត្រូវបានគេចាត់ទុកថាជាអង្គការភេរវកម្ម​របស់ប្រទេសទួរគី​ដែលបានការបះបោរអស់រយៈពេល៣ទសវត្សរ៍មកហើយនៅភាគអាគ្នេយ៍ប្រទេសទួរគីដោយបាន​សម្លាប់មនុស្សប្រមាណជា៤០,០០០ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here