ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩
លោកប្រធានាធិបតី Ashraf Ghani មានប្រសាសន៍នៅថ្ងៃពុធថា ឥឡូវនេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់សន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយលោកអំពាវនាវម្តងទៀតដល់ក្រុមតាលីបង់ ដើម្បីចូលរួមចរចាជាមួយរដ្ឋាភិបាលរបស់លោក។ ក្រុមតាលីបង់ធ្លាប់បដិសេធមិនព្រមចូលរួមពិភាក្សាសន្តិភាពជាមួយលោក Ghani រួចមកហើយ។ សហរដ្ឋអាមេរិក និងក្រុមតាលីបង់អះអាងថា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកិច្ចប្រជុំកំពូលថ្មីមួយនៅទីក្រុងដូហា ប្រទេសកាតា។ សមាជិកខ្លះនៅខាងលោក Ghani ចូលរួមកិច្ចចរចាក្នុងប្រទេសកាតា ជាមួយក្រុមតាលីបង់ ដោយប្រើតែសមាសភាពផ្ទាល់ខ្លួនប៉ុណ្ណោះ។ លោក Ghani មានប្រសាសន៍ក្នុងសន្និសីទប្រឆាំងអំពើពុករលួយរបស់សហភាពអឺរ៉ុបដែលប្រព្រឹត្តនៅទីក្រុងកាប៊ុល ថា “ក្នុងរយៈពេល១៨ឆ្នាំមកនេះ ពេលវេលាមិនសមស្របសម្រាប់សន្តិភាពទេ (សម្រាប់សន្តិភាពពិតប្រាកដ)។ ថ្ងៃនេះទើបជាពេលវេលាត្រឹមត្រូវ”។ “ប្រសិនបើយើងបាត់បង់ឱកាសនេះការទទួលខុសត្រូវ [ចំពោះការបាត់បង់] គឺជារឿងធំ”៕