ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩
ភ្នាក់ងារព័ត៌មាន AP រាយការណ៍ថា ទីក្រុងព្យុងយ៉ាងរិះគន់ប្រទេសកូរ៉េខាងត្បូងចំពោះការទិញយន្តចម្បាំងបំពាក់បច្ចេកវិទ្យាខ្ពស់ពីសហរដ្ឋអាមេរិក។ ការរិះគន់នេះធ្វើឡើងខណៈដែលគេរំពឹងទុកថា មន្ត្រីកូរ៉េខាងជើង និងមន្រ្តីសហរដ្ឋអាមេរិកនឹងបន្តចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ។ មន្រ្តីក្រសួងការបរទេសក្នុងទីក្រុងព្យុងយ៉ាងនិយាយថា “ពុំមានជម្រើសផ្សេងទេ ប៉ុន្តែត្រូវតែអភិវឌ្ឍន៍ និងសាកល្បងអាវុធពិសេសដើម្បីអាចបំផ្លាញអាវុធខ្លាំងដែលគេពង្រឹងក្នុងប្រទេសកូរ៉េខាងត្បូង”។ ប្រភពព័ត៌បន្ថែមទៀតថា ទីក្រុងសេអ៊ូលគួរតែបោះចោលនូវគំនិតបំភាន់ថា មានឱកាសធ្វើឱ្យទំនាក់ទំនងកូរ៉េមានលក្ខណៈកាន់តែប្រសើរឡើងនោះ ប្រសិនបើកូរ៉េខាងត្បូងនៅធ្វើតាមសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថាកូរ៉េខាងត្បូងនឹងទិញយន្តចម្បាំង F-៣៥ ចំនួន ៤០គ្រឿងពីក្រុមហ៊ុន Lockheed Martin នៅឆ្នាំ២០២១។ យន្តចម្បាំង F-៣៥ ទីមួយដឹកទៅដល់ប្រទេសកូរ៉េខាងត្បូងនៅខែមីនា៕