ប្រភពព័ត៌មាន RT ផ្សាយថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៩
អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Sergey Ryabkov ប្រាប់សភាជាន់ទាបនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីកំពុងចាប់ផ្តើមរៀបចំពង្រាយមីស៊ីលកំរិតមធ្យមរបស់សហរដ្ឋអាមេរិក។ អ្នកការទូតលើកឡើងនៅក្នុងកិច្ចប្រជុំមួយស្តីពីការធានាស្ថិរភាពជាយុទ្ធសាស្រ្តថា “យើងត្រៀមធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីរក្សាសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម (INF)។ ទោះបីជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមរបស់យើងដើម្បីដោះស្រាយកង្វល់របស់ភាគីទាំងពីរដោយផ្អែកលើតម្លាភាពទៅវិញទៅមកត្រូវគេច្រានចោល”។ ភ្នាក់ងារព័ត៌មានស្រង់សម្តីរបស់លោកថា “ឥឡូវនេះ យើងកំពុងចាប់ផ្តើមត្រៀមលក្ខណៈសម្រាប់ការដាក់ពង្រាយមីស៊ីលចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក។ ការសម្រេចចិត្តលើវិធានការឆ្លើយតបត្រូវគេយកមកអនុវត្ត”។ លោក Ryabkov ប្រាប់សមាជិកសភាផងដែរថា ទីក្រុងម៉ូស្គូរំពឹងថានឹងមានការដោះស្រាយបញ្ហាខ្វែងគំនិតគ្នាជាមួយក្រុងវ៉ាស៊ីនតោនស្តីពីសន្ធិសញ្ញាកាត់បន្ថយអាវុធជាយុទ្ធសាស្ត្រ START (Strategic Arms Reduction Treaty)៕