ក្មេងជំទង់ម្នាក់ស្លាប់ និង២នាក់រងរបួសនៅក្នុងការចាក់ដោយកំបិតនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩

ក្មេងជំទង់ម្នាក់ស្លាប់ នៅក្នុងចំនោមមនុស្ស៣នាក់ ដែលរងការវាយប្រហារដោយកាំបិត នៅក្នុងតំបន់​ដូចគ្នា​នៅភាគខាងត្បូងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។​ វេជ្ជបណ្ឌិតមិនអាចជួយសង្គ្រោះជនរងគ្រោះ បន្ទាប់ពីទទួលការហៅទូរស័ព្ទទៅកាន់ផ្លូវ Brighton តំបន់ Croydon នៅភាគខាងត្បូង ទីក្រុងឡុងដ៏ កាលពីថ្ងៃព្រហស្បតិ៍នេះ។ ក្មេងជំទង់ម្នាក់ទៀតរងការចាក់នេះផងដែរ នៅក្បែរនោះ​ហើយក្មេង​ជំទង់ទី៣ ដោយមានស្នាមរបួសផងដែរនៅជិតស្ថានីយ៍រថភ្លើង Purley។ គាត់ត្រូវចាប់ខ្លួនដោយ​សង្ស័យ​ពីបទប៉ុនប៉ងឃាតកម្ម ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅខណៈនោះផងដែរ។ ក្រុមសង្គ្រោះ​បន្ទាន់ត្រូវបានគេហៅទៅកាន់កន្លែងកើតហេតុនៅម៉ោងប្រមាណជា២១:១៥នាទី រួមទាំងប៉ូលិស និងរថយន្តសង្គ្រោះនៅទីក្រុងឡុងដ៏។ អ្នកនាំពាក្យម្នាក់និយាយថា “ទោះបីជាមានការខិត​ខំប្រឹងប្រែង​យ៉ាងណាក៏ដោយ ក៏បុរសម្នាក់ដែលត្រូវបានគេជឿថាវ័យ១៨-១៩ឆ្នាំ ស្លាប់នៅកន្លែង​កើតហេតុ​នៅវេលា​ម៉ោង២១:៥០”។ ទីកន្លែងកើតហេតុនៃបទព្រហ្មទណ្ឌនៅលើផ្លូវ Brighton Road ត្រូវរាយ​របាំងប៉ូលីសបិទ ហើយបទបញ្ជានៅក្នុងកថាខណ្ឌទី៦០ ត្រូវដាក់ចេញនៅនឹងកន្លែងកើតហេតុ ដោយផ្តល់អំណាចស្វែងរកពិសេសដល់ក្រុមប៉ូលិស។ ជនរងគ្រោះដោយការចាក់ទី២ ត្រូវព្យាបាល​នៅក្នុងមន្ទីរពេទ្យដែលកន្លែងរងរបួសមិនគំរាមកំហែងដល់អាយុជីវិតរបស់គាត់នោះទេ។ សូមបញ្ជាក់ផងដែរថា ប៉ូលិសនិយាយថាបុរស២នាក់ផ្សេងទៀត ដែលមានគ្រប់អាយុមិនត្រូវដោះលែង រងការចាប់ខ្លួនពីបទសង្ស័យកាន់កាប់អាវុធដែលមានគ្រោះថ្នាក់ និងត្រូវឃុំនៅក្នុងមន្ទីរឃុំឃាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here