ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩
អាជ្ញាធរនិយាយថា ពួកគេអះអាងបញ្ឈប់ថាក្រុមជីហាដអាល់សាបាបពីការវាយប្រហារលើសណ្ឋាគារល្បីល្បាញមួយនៅកំពង់ផែសូម៉ាលី ក្នុងខេត្តគីសម៉ាយ៉ូ ដែលតួរលេខបុគ្គលសារធាណៈមានចំនួនលេចធ្លោក្នុងចំណោមអ្នកស្លាប់។ មន្រ្តីសន្តិសុខលោក Mohamed Abdiweli ប្រាប់ភ្នាក់ងារព័ត៌មាន AFP ថា “កងកម្លាំងសន្តិសុខគ្រប់គ្រងស្ថានភាព ហើយចុងក្រោយក្រុមភេរវករត្រូវបាញ់សម្លាប់ និងស្លាប់”។ អ្នកនយោបាយក្នុងតំបន់ម្នាក់ប្រាប់ភ្នាក់ងារព័ត៌មានថា យ៉ាងហោចណាស់មានមនុស្សចំនួន២៦នាក់ស្លាប់ និង៣០នាក់រងរបួស ប៉ុន្តែចំនួនអ្នកស្លាប់អាចកើនឡើង ហើយសាកសពនៅតែបន្តរកឃើញក្នុងសណ្ឋាគារម៉េឌីណា។ ក្នុងអំឡុងពេលមានការវាយប្រហារនៅថ្ងៃព្រហ្បតិ៍ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបើកឡានផ្ទុកដោយគ្រឿងផ្ទុះចូលក្នុងសណ្ឋាគារ ក្រោយមកក្មាន់កាំភ្លើងចាប់ផ្តើមបាញ់សម្លាប់អ្នកដែលអង្គុយប្រមូលផ្តុំគ្នានៅទីសាធារណៈ។ របាយការណ៍បង្ហាញថា សណ្ឋាគារនោះពោរពេញទៅដោយអ្នកនយោបាយ និងមន្ត្រីក្នុងតំបន់មុនពេលការបោះឆ្នោតក្នុងតំបន់។ គេនិយាយថា បេក្ខជនម្នាក់ឈរឈ្មោះក្នុងតំណែងប្រធានតំបន់ និងអ្នកកាសែតលេចធ្លោក្នុងស្រុកមួយរូបស្ថិតក្នុងចំណោមជនរងគ្រោះ៕