យោធាទួរគី៣នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយពួកសកម្មប្រយុទ្ធ PKK

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩

ទីភ្នាក់ងារសារព័ត៌មានឯកជន DHA បានរាយការណ៍ថាយោធាទួរគី៣នាក់ស្លាប់ និងម្នាក់ទៀត​រងរបួស​កាលពីថ្ងៃអាទិត្យនេះនៅក្នុងការប៉ះទង្គិចគ្នាជាមួយពួកសកម្មប្រយុទ្ធឃឺដដែលជាសមាជិករបស់ក្រុម PKK ខុសច្បាប់ស្ថិតនៅភាគអាគ្នេយ៍ប្រទេសទួរគី។ ការប្រយុទ្ធគ្នាបានកើតឡើងនៅខេត្ត Hakkari ដែលជាប់នឹងព្រំដែនប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់​ ហើយពួកសកម្មប្រយុទ្ធ៣នាក់ដែលហៅថាភេរវករនោះ​ក៏ត្រូវបានសម្លាប់ផងដែរ។ គួររំលឹកថាប្រទេសទួរគីបានប្រយុទ្ធប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ចាប់តាំងពីមានបទឈប់បាញ់គ្នាដ៏ផុយស្រួយរវាងភាគីទាំងពីរបានដួលរលំកាលពីឆ្នាំ២០១៥​កន្លងមក។ ក្រុមនេះត្រូវបានចុះបញ្ជីជាអង្គការភេរវកម្មដោយប្រទេសទួរគី អាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុប។ ការបះបោររបស់ពួកឃឺដដែលដឹកនាំដោយគណបក្សពលករឃឺដ​បានអះអាងថា​មានមនុស្ស​ប្រមាណជា៤០,០០០នាក់រស់នៅជាមួយចាប់តាំងពីការបះបោរដំបូងបាន​ចាប់ផ្តើមកាល​ពីឆ្នាំ១៩៨៤។ PKK គឺក្រុមសកម្មខ្លាំងស្ថិតនៅភាគខាងកើតប្រទេសទួរគី ហើយមានមូលដ្ឋាននៅ​ខាងក្រោយ​តំបន់ភ្នំដែលស្ថិតនៅលើព្រំដែនភាគខាងជើងប្រទេសអ៊ីរ៉ាក់។ យោធាទួរគីបាន​ចាប់ផ្តើម​ធ្វើការវាយ​លុកកាលពីខែឧសភាកន្លងមកដើម្បីស្វែង និងធ្វើការបំផ្លាញមូលដ្ឋានរបស់ពួក PKK ដែលស្ថិតនៅខាងក្រោយតំបន់ភ្នំទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here