ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩
ជនស៊ីវិលស៊ីរី៦នាក់ស្លាប់ និង៩នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអាទិត្យនេះនៅក្នុងហេតុការណ៍វាយប្រហារភេរវកម្មដោយគ្រាប់រ៉ូកែតលើទីក្រុងអាឡេប៉ូ។ យោងតាមភ្នាក់ងារសារព័ត៌មាន Syrian Arab បានឱ្យដឹងថាក្រុមភេរវករដែលស្ថិតនៅតំបន់ដាច់ស្រយាលភាគខាងលិចទីក្រុងអាឡេប៉ូបានបាញ់គ្រាប់រ៉ូកែតលើសង្កាត់អាឡេប៉ូថ្មី និងសង្កាត់មីនៀន ដែលស្ថិតនៅក្នុងទីក្រុងអាឡេប៉ូ បណ្តាលឱ្យជនស៊ីវិល៦នាក់ស្លាប់ និង៨នាក់ផ្សេងទៀតរងរបួស។ អ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ al-Razi ដើម្បីព្យាបាល។ គួររំលឹកផងដែរថាកាលពីព្រឹកថ្ងៃចន្ទកន្លងមកនេះ ក្រុមភេរវករដែលឈរជើងនៅភាគខាងលិចខេត្តអាឡេប៉ូ បានបាញ់គ្រាប់រ៉ូកែតទៅលើទីក្រុង ដែលគ្រាប់ទាំងនេះបានធ្លាក់នៅជុំវិញតំបន់ al-Qasr al-Baladi បណ្តាលឱ្យក្មេងស្រីតូចម្នាក់រងរបួស និងធ្វើឱ្យខូចខាតសម្ភារៈមួយចំនួន៕