ប៉ូលិសអាឡឺម៉ង់ដកឈើឆ្កាងពណ៌ខ្មៅរបស់ក្រុមសកម្មជនស្តាំនិយម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩

ក្រុមប៉ូលិសនៅប្រទេសអាល្លឺម៉ង់ដកចេញឈើឆ្កាងពណ៌ខ្មៅប្រមាណជា២០០ របស់ពួកសកម្មជន​ស្តាំនិយម​នៅ​ប្រទេស​អាឡឺម៉ង់ភាគខាងកើត។ ឈើឆ្កាងលាបថ្នាំពណ៌ខ្មៅគឺរំលឹក​ដល់​ប្រជាជន​អាឡឺម៉ង់ដែលសម្លាប់ដោយជនបរទេសត្រូវបានគេជួសជុលឬដាំនៅតាមដងផ្លូវ។ ពេលនេះ​ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតពីការញុះញង់ចំពោះការស្អប់ជាតិសាសន៍នេះផងដែរ។ គួររំលឹកថា ក្រុមមន្រ្តីនិយាយថា មិនមានភស្តុតាងសម្រាប់ការទាមទាររបស់ក្រុមសកម្មជនស្តាំនិយម ដែលថា​ជនបរទេសសម្លាប់ជនជាតិអាឡឺម៉ង់រាប់ពាន់នាក់ចាប់តាំងពីឆ្នាំ១៩៩០ ខណៈ​ប្រទេស​អាឡឺម៉ង់​បង្រួបបង្រួមនោះទេ។ ឈើឆ្កាងពណ៌ខ្មៅចាប់ផ្តើមលេចឡើងនៅក្នុង​ទឹកដី​ប្រទេសអាឡឺម៉ង់ តាំងពីឆ្នាំ២០១៤មកម្លេះ មុនពេលមានជនអន្តោប្រវេសន៍ដ៏ច្រើនហូរចូលមកប្រទេសនេះកើនឡើង កាលពីឆ្នាំ២០១៥។ ឈើឆ្កាងមួយចំនួនត្រូវដាក់តាំងជារៀងរាល់ខែកក្កដាជាច្រើនឆ្នាំ ចាប់តាំងពីពេល​នោះមកម្លេះ។ ឈើឆ្កាងពណ៌ខ្មៅនៅឆ្នាំនេះបង្ហាញខ្លួននៅរដ្ឋសហព័ន្ធភាគឥសាន្ត Mecklenburg-Western Pomerania។ ពួកគេមានពាក្យស្លោកស្អប់ខ្ពើមដូចជា “បញ្ចប់ការអន្ដោប្រវេសន៍”, “បញ្ឈប់ការស្លាប់ប្រជាជន” និង “យើងមិនភ្លេចជនរងគ្រោះអាឡឺម៉ង់ដោយសារជនបរទេសនោះទេ”។ សូមបញ្ជាក់ផងដែរថា មនុស្សជាច្រើនលេចមុខនៅក្នុងតំបន់ក្រីក្រ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​ដក​ស្រង់របាយការណ៍ស៊ើបការណ៍សម្ងាត់បានឲ្យដឹងថា កន្លែងដែលកើតក្រុមសកម្មជន​ស្តាំនិយមនៅក្នុងតំបន់ដែលត្រូវរៀបចំ និងបង្កើតបណ្ដាញយ៉ាងល្អទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here