អ៊ីស្រាអែលព្រមានពីការបំផ្លាញចំណងមិត្តភាពបន្ទាប់ពីក្រុមហេសប៊ូឡានិយាយថាគ្រាប់រ៉កែតអាចបាញ់ដល់រដ្ឋធានីតែលអាវីវ

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩

លោក Benjamin Netanyahu ប្តេជ្ញាថានឹងកម្ទេចក្រុមហេសប៊ូឡា បើសិនជាពួកគេធ្វើការ​វាយប្រហារ​ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ក្រោយពេលមេដឹកនាំក្រុមសកម្មប្រយុទ្ធលោក Hassan Nasrallah អះអាងថាក្រុងតែលអាវីវស្ថិតនៅក្នុងជួររ៉ូកែត។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ប្រចាំសប្តាហ៍​នៅថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានពីការបំផ្លាញចំណងមិត្តភាពនឹង កើតឡើង​ប្រសិន​បើក្រុមលីបង់គាំទ្រដោយអ៊ីរ៉ង់ហ៊ានធ្វើការវាយប្រហារ។ លោកមានប្រសាសន៍ថា “សូមបញ្ជាក់ឱ្យ​ច្បាស់ ប្រសិនបើក្រុមហេសប៊ូឡាហ៊ានធ្វើកំហុសដោយអនុវត្តការវាយប្រហារ​លើប្រទេស​អ៊ីស្រាអែល  យើងនឹងចាត់វិធានការណ៍លើរឿងនេះ និងលើក្រុម​លីបង់ និងប្រើកម្លាំង​យោធា។ ការបញ្ជាក់នេះធ្វើឡើងត្រឹមតែរយៈពេលប៉ុន្មានថ្ងៃក្រោយពេលលោក Nasrallah មានប្រសាសន៍ថា “គោលដៅមួយចំនួនក្នុងប្រទេសអ៊ីស្រាអែលស្ថិតនៅតាមបណ្តោយឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេរួមទាំងក្រុងតែលអាវីវ ស្ថិតនៅក្នុងជួរគ្រាប់រ៉ូកែតរបស់យើង។” នៅក្នុងសុន្ទរកថាខួប​ប្រចាំឆ្នាំ​នៃសង្គ្រាមលីបង់លើកទីពីរឆ្នាំ២០០៦ ជាមួយអ៊ីស្រាអែលលោក Nasrallah បន្ថែមថា “អ៊ីរ៉ង់អាចអនុវត្តវាយប្រហារលើអ៊ីស្រាអែលដោយប្រើកម្លាំងអាកាស ប៉ុន្តែនឹងមិនចាប់ផ្តើម​សង្គ្រាមទេ”។ ជម្លោះក្នុងឆ្នាំ២០០៦ សម្លាប់សមាជិកលីបង់ចំនួនច្រើនជាង ១,២០០នាក់​ដែលភាគ​ច្រើនពួក​គេជាជនស៊ីវិល និងមនុស្សចំនួន១៦០នាក់ជាជនជាតិអ៊ីស្រាអែល​ដែលភាគច្រើនជា​ទាហាន។ ភាពតានតឹងរវាងប្រទេសអ៊ីស្រាអែល និងក្រុមហេសប៊ូឡាកើនឡើងដោយ​សារ​ការវាយប្រហារ​តាមអាកាសរបស់អ៊ីស្រាអែលលើគោលដៅរបស់ក្រុមហេសប៊ូឡាក្នុងប្រទេសស៊ីរី។ ក្រុមហេសប៊ូឡាត្រូវសហរដ្ឋអាមេរិកចាត់ទុកជាអង្គការភេរវកម្ម។ គេនិយាយថា ក្រុមហេប៊ូឡា​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការជម្រុញដល់រដ្ឋអ៊ីស្លាម (ISIS) និងពួកឧទ្ទាមទទួលបានការឧបត្ថម្ភ​ពីបរទេស។  ដោយសារតែសង្គ្រាមនៅប្រទេសស៊ីរីធូរស្រាល អ្នកខ្លះបារម្ភថាការប៉ះទង្គិចគ្នា​រវាង​ប្រទេសអ៊ីស្រាអែល  និងហេសប៊ូឡាបច្ចុប្បន្នកាន់តែរីកធំឡើង។ ថ្មីៗនេះប្រទេសអ៊ីស្រាអែលរកឃើញ​ផ្លូវរូង​ក្រោមដី​ដែលតភ្ជាប់ក្រុមលីបង់ជាមួយទឹកដីរបស់អ៊ីស្រាអែល។ ក្រុងតែលអាវីវអះអាងថា ក្រុមហេសប៊ូឡាមានគម្រោងប្រើបណ្តាញក្រោមដីដើម្បីអនុវត្តការវាយប្រហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here