ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩
FSB និយាយនៅថ្ងៃចន្ទថាមន្ត្រីសន្ដិសុខសហព័ន្ធរុស្ស៊ីឃុំខ្លួនសមាជិកក្រុមឧទ្ទាមអ៊ីស្លាម២រូប (IS, អតីត ISIS) នៅតំបន់ Rostov។ ជនសង្ស័យដែលគេរកឃើញពេលកម្លាំងពិសេសធ្វើការតាមដានលើសមាជិកភេរវករក្នុងតំបន់ Rostov នៅខែមេសាឆ្នាំ២០១៨។ មេដឹកនាំក្រុមនោះបាញ់ប្រហារដោយប្រើកាំភ្លើងស្វ័យប្រវត្តិទៅលើមន្ត្រីប៉ូលិសនៅជិតភូមិមួយក្នុងស្រុក Rodionovo-Nesvetai នៅតំបន់ Rostov។ ក្រោយមកគ្រឿងផ្ទុះបានផ្ទុះក្នុងឡានរបស់គាត់ ហើយមេដឹកនាំរូបនោះស្លាប់នៅនឹងកន្លែង។ យោងតាមប្រភពព័ត៌មានពី FSB បញ្ជាក់ថា សមាជិក២នាក់ផ្សេងទៀតរបស់ក្រុមភេរវករត្រូវគេចាប់ឃុំខ្លួននៅតំបន់ Rostov-on-Don។ ក្នុងអំឡុងពេលស្វែងរកគ្រឿងផ្ទុះ អ្នកបំផ្ទុះគ្រាប់បែក និងគ្រាប់រំសេវត្រូវគេរកឃើញនៅពេលនោះផងដែរ៕









