ភាគីសង្រ្គាមយេម៉ែនជួបគ្នាលើទូករបស់អង្គការសហប្រជាជាតិនៅកំពង់ផែក្រុង Hodeida

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩

យោងតាមប្រភពព័ត៌មាន AP បានរាយការណ៍ថា ភាគីសង្រ្គាមយេម៉ែនជួបគ្នាលើក​ដំបូងក្នុងរយៈពេល ៥ខែដើម្បីពិភាក្សាអំពីការពង្រាយកងកម្លាំងចេញពីកំពង់ផែទីក្រុង Hodeida។ យោងតាម​លោក Wadah Dabish អ្នកនាំពាក្យកងកម្លាំងស្មោះត្រង់នឹងរដ្ឋាភិបាលដែលទទួលស្គាល់ពី​អន្តរជាតិ​បង្ហាញ​ឱ្យដឹងថាកិច្ចប្រជុំប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនៅលើទូករបស់អង្គការសហប្រជាជាតិ។ លោក​ឧត្តមសេនីយ៍ Michael Lollesgaard ប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅទីក្រុង Hodeida ជាអ្នកដឹកនាំកិច្ចប្រជុំ។ ទូរទស្សន៍ Al-Masirah គ្រប់គ្រងដោយក្រុមឧទ្ទាម Houthis ដែលកំពុង​ប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលក៏បានធ្វើសេចក្តីរាយការណ៍អំពីការចរចានោះផងដែរ។ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានៅខែធ្នូកងកម្លាំងរដ្ឋាភិបាល និងក្រុម Houthis ពង្រាយ​កងកម្លាំងរបស់ខ្លួនឡើងវិញចេញពីកំពង់ផែ Hodeida។  រដ្ឋាភិបាលចោទប្រកាន់ក្រុម Houthis ថា ពួកគេបញ្ឈប់កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា  ដោយប្រគល់ទីតាំងរបស់ខ្លួនទៅ​ឱ្យពួកយុទ្ធជន​សម្ព័ន្ធមិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here