កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ដោះគ្រឿងផ្ទុះក្នុងរថយន្តក្នុងរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩

ប្រភពប៉ូលិសបានប្រាប់កាលពីថ្ងៃចន្ទនេះថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់រឹបអូសរថយន្តបង្កៃគ្រាប់១គ្រឿង ស្ថិតនៅភាគខាងកើតរដ្ឋធានីបាកដាដ។ រថយន្ដបង្កៃគ្រាប់បែកនេះត្រូវបានកងកម្លាំងសន្តិសុខ​ប្រទះ​ឃើញ​នៅលើដងផ្លូវមួយកន្លែងស្ថិតនៅក្នុងតំបន់ al-Na’ireya ភាគខាងកើតរដ្ឋធានីបាដាដ។ ខណៈនេះក្រុមដោះគ្រាប់បែកកំពុងធ្វើការដើម្បីយកគ្រាប់បែកចេញពីរថយន្ត។ គួរកត់សម្គាល់ថា​ប្រទេសអ៊ីរ៉ាក់មានការកើនឡើងអំពើហិង្សា បន្ទាប់ពីមានការលេចឡើងនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​ដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់និងតំបន់ Levant កាលពី​ឆ្នាំ២០១៤។ ការកើនឡើងអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាល​ឲ្យមនុស្សជាង៥លាននាក់​ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បណ្តាលឲ្យមនុស្ស​ជាង១១លាននាក់​ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិ​សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here