ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១
កងកម្លាំងចលនានិយម(PMF)ឬហៅថាកម្លាំង al-Hashd al-Shaabi កាលពីថ្ងៃចន្ទនេះបានចាប់ខ្លួន មេដឹកនាំ២រូបរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងខេត្ត Kirkuk។ កងជីវពលប៉ាឡេស្ទីន បង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការបន្ថែមកម្លាំងរួមគ្នាពីក្រុមចារកម្មដែលស្ថិតនៅភាគខាងជើងកងពលលេខ៦១ និងកងកម្លាំងស៊ើបការណ៍របស់ក្រសួងមហាផ្ទៃបានចាប់ខ្លួនមេដឹកនាំ២នាក់របស់ ក្រុមភេរវកររដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងខេត្ត Kirkuk។ គួររំលឹកថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់ និងចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមួយចំនួនជាបន្តបន្ទាប់នៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសនេះ។ គួរកត់សម្គាល់ថាកងកម្លាំង al-Hashd al-Shaabi ដែលត្រូវបានគេស្គាល់ផងដែរថាជាកងកម្លាំងចលនានិយមជាតិ គឺជាអង្គភាពធំដែលឧបត្ថម្ភដោយរដ្ឋអ៊ីរ៉ាក់ដែលមានសមាសភាពសកម្មជន៤០នាក់ដែលពួកគេស្ទើរតែទាំងអស់កាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត។ កងកម្លាំងនេះបានបង្កើតឡើងដើម្បីដាក់ពង្រាយប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយបង្រួបបង្រួមកងកម្លាំងដែលមានស្រាប់ស្ថិតនៅក្រោមគណៈកម្មាធិការចលនាប្រជាជនរបស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់កាលពីខែមិថុនាឆ្នាំ២០១៤៕