គណៈរដ្ឋមន្ត្រីជាប់ឆ្នោតប្រទេសថៃស្បថចូលកាន់តំណែងក្រោយដឹកនាំយោធា៥ឆ្នាំ

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩

គណៈរដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃស្បថចូលកាន់តំណែងដោយរដ្ឋាភិបាលជាប់ឆ្នោតក្រោយ​ពេលលោក​គ្រប់គ្រង​យោធារយៈពេល៥ឆ្នាំ។ លោក Prayuth Chan-ocha ជាមេបញ្ជាការកងទ័ពធ្លាប់កាន់​កាប់អំណាច​ដោយរដ្ឋប្រហារឆ្នាំ២០១៤ ហើយក្រោយមកលោកបម្រើការជាមេដឹកនាំយោធា និងជានាយករដ្ឋមន្ត្រី។ ពេលនេះលោកត្រលប់មកបម្រើការជានាយករដ្ឋមន្ត្រីវិញ។ ភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាព្រះមហាក្សត្រ Maha Vajiralongkorn ចូលរួមធ្វើជាអធិបតីក្នុងការស្បថ​ចូលកាន់តំណែង​របស់គណៈរដ្ឋមន្ត្រីដែលមានសមាជិក៣៦រូប។ លោក Prayuth ជាប់ឆ្នោតបន្ទាប់ពី​ការបោះឆ្នោត​ទូទៅនៅខែមីនា ដោយគណបក្សយោធាទទួលបានសម្លេងគាំទ្រភាគច្រើន។ ការបោះ​ឆ្នោត​នេះធ្វើឡើងស្របតាមច្បាប់ដែលអនុម័ត ដោយរបបយោធាមានគោលបំណងផ្តួល​គណបក្ស​ផ្សេងៗ។  ក្រុមអ្នករិះគន់និយាយថា ការបោះឆ្នោតនោះត្រូវយោធា និងសម្ព័ន្ធមិត្តអភិរក្សរបស់ពួកគេ​បង្កើត​ឡើង​ដើម្បីពន្យារច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here