បងប្អូនប្រុសស្រីរស់ក្នុងទីក្រុងលូតុនរងការចោទប្រកាន់ថាមានផែនការភេរវកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩

បងប្រុស និងប្អូនស្រីរងការចោទប្រកាន់ពីបទរៀបចំផែនការសម្ងាត់ក្នុងការវាយប្រហារដ៏ធំមួយ ត្រូវបង្ហាញខ្លួននៅក្នុងតុលាការ។ លោក Mohiussunnath Chowdhury វ័យ២៨ឆ្នាំ និងកញ្ញា Sneha Chowdhury វ័យ២៥ឆ្នាំត្រូវចាប់ខ្លួននៅទីក្រុងលូតុន ដោយប៉ូលិសក្រុងកាលពី​ថ្ងៃទី៣ ខែកក្កដា។ អ្នកទាំង២នាក់បងប្អូន រស់នៅផ្លូវ Kirkwood ទីក្រុងលូតុន ត្រូវបង្ហាញមុខនៅតុលាការ Westminster Magistrates។ លោក Mohiussunnath Chowdhury ត្រូវបញ្ជូនទៅឃុំឃាំង​ដោយចោទពីបទរៀបចំអំពើភេរវកម្ម ខណៈប្អូនស្រីគាត់ប្រឈមនឹងការចោទប្រកាន់២ករណី និងត្រូវដោះលែងវិញដោយការធានាផងដែរ។ ពួកគេត្រូវបញ្ជូនទៅកាន់មជ្ឍមណ្ឌលតុលាការស៊ីវិល Old Bailey នៅថ្ងៃទី២៩ ខែកក្កដា ខាងមុននេះ។ លោក Chowdhury ក៏ត្រូវចោទប្រកាន់ពីបទ​កាន់កាប់ឯកសារមួយទំនងជាមានប្រយោជន៍ដល់បុគ្គលមានឆន្ទៈ ឬរៀបចំផែនការប្រព្រិត្តិអំពើភេរវកម្ម និងការចោទប្រកាន់ពីការផ្សព្វផ្សាយភេរវកម្ម។ លោកមិនបានផ្តល់ចម្លើយនៅក្នុងសវនាការនោះទេ និងគ្រាន់តែនិយាយឈ្មោះ អាស័យដ្ឋាន ថ្ងៃខែឆ្នាំកំណើត និងសញ្ជាតិអង់គ្លេសតែប៉ុណ្ណោះ។ បងស្រីរបស់គាត់បានបញ្ជាក់ថា គាត់នឹងមិនមានទោសទេ ដោយសារការចោទប្រកាន់ទាំង២​ករណី​ត្រូវច្រានចោលវិញដើម្បីបង្ហាញព័ត៌មានទាក់ទងនឹងគម្រោងអំពើភេវរកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here