ក្រុមប្រឹក្សាយោធាស៊ូដង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយជាមួយក្រុមប្រឆាំង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩

ក្រុមប្រឹក្សាយោធារបស់ស៊ូដង់ និងក្រុមចម្រុះប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយ​មួយកាលពីថ្ងៃពុធនេះដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងចែករំលែកអំណាច។ កិច្ចព្រមព្រៀង​ចុងក្រោយ​នៃកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងកាលពីដើមខែនេះត្រូវចុះហត្ថលេខានៅទីក្រុង Khartoum ដោយមានវត្តមានអ្នកសម្រុះសម្រួលអាហ្វ្រិកជាច្រើននាក់បន្ទាប់ពីការជជែក​គ្នា​រយៈពេលមួយយប់រួចមក។ កិច្ចព្រមព្រៀងនេះមានបំណងត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរ​នយោបាយ​នៅក្នុងប្រទេសស៊ូដង់បន្ទាប់ពីពួកមេដឹកនាំយោធាបណ្តេញអតីតប្រធានាធិបតី Omar al-Bashir  នៅក្នុងខែមេសាបន្ទាប់ពីមានបាតុកម្មជាច្រើនសប្ដាហ៍ប្រឆាំងនឹងគាត់។ អ្នកសម្របសម្រួល​លោក Mahmud Dirir និយាយថាប្រទេសស៊ូដង់ចាំបាច់ត្រូវលុបបំបាត់ភាពក្រីក្រ​និងអំពាវនាវ​ឱ្យប្រទេសនេះ​ដកចេញនូវបញ្ជីរបស់អាមេរិកដែលអះអាងថាខ្លួនគាំទ្រដល់ភេរវកម្មនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here