ក្រុមឧទ្ទាម Houthi របស់យេម៉ែននិយាយថាពួកគេ​ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក វាយប្រហារដោយទៅលើព្រលានយន្តហោះ Jizan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩

ក្រុមឧទ្ទាម Houthi របស់យេម៉ែននិយាយថាពួកគេប្រប្រាស់យន្តហោះគ្មាន​មនុស្ស​បើកវាយប្រហារ​ទៅលើព្រលានយន្តហោះ Jizan នៅភាគអាគ្នេយ៍ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីព្រឹកថ្ងៃពុធនេះ។ Reuters រាយការណ៍ថា អ្នកនាំពាក្យរបស់ក្រុមយោធាឧទ្ទាម Houthi លោក Yahya Saria និយាយថាការវាយប្រហារនេះបានបង្អាក់ប្រតិបត្ដិការនៅឯព្រលានយន្តហោះនេះ។ កាល​ពី​ថ្ងៃអង្គារនេះ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនិយាយថាខ្លួនស្ទាក់ចាប់ និងទម្លាក់យន្តហោះគ្មានមនុស្សបើក​របស់ក្រុម Houthi ចំនួន៣គ្រឿងដែលបានបាញ់ឆ្ពោះទៅទីក្រុង​ Jizan និង Abha ភាគខាងលិច​នៃប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។ យោងតាមលោក Saria បញ្ជាក់ថា ការវាយប្រហារដោយយន្តហោះ​គ្មានមនុស្សបើក​កាលពីថ្ងៃអង្គារនេះសំដៅទៅលើមូលដ្ឋានអាកាស Khalid នៅជិតទីក្រុង Khamis Mushait នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ទោះបីជាយ៉ាងណាក៏ដោយ វានៅមិនទាន់មាន​ការឆ្លើយតប​ភ្លាមៗ​ពីប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here