ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មទៅលើមន្រ្តីយោធាភូមា៤រូបលើអំពើឃោរឃៅ និងការសម្លាប់ក្រៅប្រព័ន្ធតុលាការដែលប្រព្រឹត្តឡើងក្នុងអំឡុងពេលជំរះចោលជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅរដ្ឋ Rakhine នោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបញ្ឈប់ការចោទប្រកាន់ខ្លីៗពីក្រុមយោធាទៅលើអំពើប្រល័យពូជសាសន៍នោះ លោក Mike Pompeo រដ្ឋលេខាធិការសហរដ្ឋអាមេរិកថ្កោលទោសការចូលរួមរបស់ក្រុមមន្រ្តីក្នុងការរំលោភបំពានសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ និងការបដិសេធរបស់រដ្ឋាភិបាលក្នុងការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាន។ ក្រោមការដាក់ទណ្ឌកម្មថ្មីនេះ មេបញ្ជាការរងលោក Min Aung Hlaing អគ្គមេបញ្ជាការរងលោក Soe Win ឧត្តមសេនីយ៍ទោ Than Oo អគ្គឧត្តមសេនីយ៍ Aung Aung និងសមាជិកគ្រួសាររបស់ពួកគេត្រូវបានរារាំងមិនឱ្យធ្វើដំណើរទៅសហរដ្ឋអាមេរិកឡើយ៕