ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
នៅថ្ងៃពុធនេះ តុលាការទីក្រុងម៉ូស្គូ Lefortovo សម្រេចពន្យារការឃុំឃាំងនាវិកអ៊ុយក្រែន៦នាក់ក្នុងចំណោម២៤នាក់ដែលត្រូវបានឃុំខ្លួនដោយសារការរំលោភព្រំដែនរុស្ស៊ីនៅច្រក Kerch Strait កាលពីខែវិច្ឆិកាឆ្នាំមុននេះ។ រយៈពេលនៃការឃុំឃាំងត្រូវអូសបន្លាយរយៈពេលបីខែរហូតដល់ថ្ងៃទី២៤ ខែតុលា។ តុលាការស្តាប់លឺពាក្យស្រដៀងគ្នានេះដោយក្រុមអ្នកស៊ើបអង្កេតទាក់ទងនឹងនាវិកដទៃទៀតនាពេលខាងមុខផងដែរ។ លោក Tatyana Moskalkova ស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ីនិយាយកាលពីពេលមុននៅលើទូរទស្សន៍អ៊ុយក្រែនថា ក្រុងម៉ូស្គូត្រៀមខ្លួនរួចជាស្រេចដើម្បីដោះលែងទូកនេសាទអ៊ុយក្រែន និងបញ្ជូននាវាទាំងនោះឡើងវិញដោយផ្អែកលើការប្តេជ្ញាចិត្តរបស់ក្រុងគៀវ ដើម្បីធានាដល់ការចូលរួមរបស់នាវិកក្នុងដំណើរការនីតិវិធីនេះ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Grigory Karasin ប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទថាក្រុងម៉ូស្គូ និងក្រុងគៀវ កំពុងពិភាក្សាគ្នាអំពីការផ្លាស់ប្តូរគ្នារវាងពួកនាវិកអ៊ុយក្រែននេះ៕