ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
សភាថ្មីរបស់ប្រទេសក្រិចស្បថចូលកាន់តំណែងនៅថ្ងៃពុធនេះបន្ទាប់ពីការបោះឆ្នោតនៅដើមខែកក្កដា។ អង្គនីតិបញ្ញត្តិប្រាំមួយភាគីនឹងចាប់ផ្តើមមុខងាររបស់ខ្លួនជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីថ្មីនឹងបង្ហាញគោលនយោបាយរបស់រដ្ឋាភិបាលលោកនៅចុងសប្តាហ៍មុនការបោះឆ្នោតទំនុកទុកចិត្តមួយនៅថ្ងៃអាទិត្យ។ គណៈរដ្ឋមន្ត្រីប្តេជ្ញាកាត់បន្ថយពន្ធ បង្កើនសន្តិសុខក្នុងស្រុក និងរឹតបន្តឹងព្រំដែនប្រឆាំងនឹងការធ្វើចំណាកស្រុក។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអភិរក្សដែលមានសំឡេងភាគច្រើននៃសមាជិកសភា១៥៨ ក្នុងសភាដែលមានអាសនៈ ៣០០ ជំរុញឱ្យកំណើនសេដ្ឋកិច្ចយឺតយ៉ាវជាអាទិភាពមួយផងដែរ។ ក្រោយពីការទទួលជ័យជម្នះរបស់លោក Mitsotakis រដ្ឋមន្ដ្រីហិរញ្ញវត្ថុនៅតំបន់អឺរ៉ុបព្រមានរដ្ឋាភិបាលថ្មីឱ្យប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការចំណាយលើសាធារណៈរបស់ប្រទេសក្រិចផងដែរ៕
