សកម្មជនសិទ្ធិមនុស្សទួរគីចំនួន៣នាក់ត្រូវគេចោទប្រកាន់ពីបទពាក់ព័ន្ធអំពើរភេរវកម្ម

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩

តុលាការនៅទីក្រុងអ៊ីស្តង់ប៊ុលដោះលែងអ្នកតំណាងជនជាតិទួរគីដែលជាអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) និងសកម្មជនសិទ្ធិមនុស្សពីរនាក់ទៀតពីបទពាក់ព័ន្ធនឹងការឃោសនាអំពើរភេរវកម្ម។ ក្រុម​អ្នក​តស៊ូមតិខាងប្រព័ន្ធផ្សព្វផ្សាយនិយាយថា លោក Erol Onderoglu ជាអ្នកយកព័ត៌មានគ្មានព្រំដែន លោកស្រី Sebnem Korur Fincanci ជាប្រធានមូលនិធិសិទ្ធិមនុស្ស និងអ្នកនិពន្ធ លោក Ahmet Nesin ត្រូវគេដោះលែងនៅថ្ងៃពុធ។ ភ្នាក់ងារព័ត៌មាន AP បង្ហាញថា ពួកគេជាប់ចោទរយៈពេល៣ឆ្នាំ​មុនដោយសារពួកគេចូលរួមក្នុងយុទ្ធនាការមួយបង្ហាញពីការគាំទ្រដល់កាសែត Ozgur Gundem ហើយក្រោយមកត្រូវអាជ្ញាធរទួរគីបិទ។ កាសែតនោះត្រូវគេចោទប្រកាន់ថា ជាភ្នាក់ងារមួយសម្រាប់​គណបក្សពលករឃឺដ (PKK) ដោយក្រុមឃឺដជាក្រុមដែលប្រទេសទួរគីហាមឃាត់។ ក្រុម RSF ស្វាគមន៍ចំពោះការលើកលែងទោសដល់ពួកគេ ប៉ុន្តែសរសេរលើបណ្តាញ Tweet ថា “នីតិវិធីគ្មានហេតុផលរយៈពេលបីឆ្នាំគឺជាទម្រង់នៃការដាក់ទណ្ឌកម្មអយុត្តិធម៌”៕

LEAVE A REPLY

Please enter your comment!
Please enter your name here