ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
ប្រពន្ធរបស់បុរសជនសញ្ជាតិន័រវេសម្នាក់ដែលត្រូវកាត់ទោសពីបទចារកម្មនៅរុស្សីប្រាប់ភ្នាក់ងារ BBC ថា លោកស្រីដាក់ការទទួលខុសត្រូវលើសេវាកម្មស៊ើបការណ៍សម្ងាត់របស់ប្រទេសលោកស្រី ដែលដាក់បន្ទុកលើជនស៊ីវិលឱ្យមានគ្រោះថ្នាក់ ហើយលោកស្រីបានអំពាវនាវឱ្យរដ្ឋាភិបាលន័រវេសធ្វើយ៉ាងណាដើម្បីនាំយកប្តីលោកស្រីមកផ្ទះវិញ។ គួររំលឹកផងដែរថាលោក Frode Berg សារភាពលើការបញ្ជូនស្រោមសំបុត្រទៅឱ្យប្រភពព័ត៌មានរុស្ស៊ីជំនួសឱ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់ប្រទេសន័រវេស ទោះបីជាលោកនិយាយថា លោកមិនដឹងថាមានអ្វីនៅខាងក្នុងក៏ដោយ។ ករណីនេះធ្វើឱ្យសហគមន៍របស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមព្រំដែនភាគខាងជើងប្រទេសន័រវែសជាមួយប្រទេសរុស្ស៊ី។ ក្រសួងការបរទេសន័រវែសបានអំពាវនាវឱ្យមានករណីទាមទារ និងចង់ឃើញលោក Berg ត្រលប់មកផ្ទះវិញផងដែរ៕









