មនុស្ស ១២នាក់ស្លាប់ និងរងរបួសជាច្រើននាក់ដោយសាក្រុមតាលីបានបំផ្ទុះគ្រាប់បែករថយន្ត

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩

មនុស្ស១២នាក់ស្លាប់ និងមានមនុស្សប្រមាណជាជាង ៨០នាក់រងរបួសនៅពេលដែលក្រុមតាលីបង់​បំផ្ទុះគ្រាប់បែករថយន្តចំនួនពីរនៅច្រកទ្វារមួយស្ថិតនៅខាងក្រៅទីស្នាក់ការប៉ូលិសក្នុងទីក្រុងកាន់ដាហា ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃព្រហស្បតិ៍។ យោងតាមប្រភពព័ត៌មានពីលោក Tadeen Khan ស្នងការប៉ូលិសនៅភាគខាងត្បូងមានប្រសាសន៍ថា ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារនៅទីតាំងក្បែរៗ​នោះ ហើយសមាជិកកងកម្លាំងសន្តិសុខប្រយុទ្ធជាមួយពួកគេ។ លោកបន្ថែមថា ក្រុមអ្នកវាយប្រហារ​កំណត់គោលដៅលើកងកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀន។ សាក្សីជាច្រើននិយាយថា ការផ្ទុះចំនួន​៣លើក​កើតឡើងជាបន្តបន្ទាប់ក្រោយពីមានការផ្ទុះលើកដំបូង។ ក្រុមតាលីបង់​និយាយនៅក្នុង​សេចក្តីថ្លែងការណ៍មួយថា យុទ្ធជនរបស់ពួកគេ បំផ្ទុះគ្រាប់បែករថយន្ត និងបន្តបង្កើតការប៉ះទង្គិចគ្នា​ខណៈដែលអ្នកប្រយុទ្ធមួយចំនួនសម្រុកចូលទៅក្នុងការិយាល័យប៉ូលិស៕

LEAVE A REPLY

Please enter your comment!
Please enter your name here