សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមេដឹកនាំកងជីវពលគាំទ្រដោយអ៊ីរ៉ងចំនួន២នាក់

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩

ក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើមេដឹកនាំកងជីវពលអ៊ីរ៉ាក់ចំនួន២នាក់ដោយចោទប្រកាន់ពួកគេពីបទបំពានសិទ្ធិមនុស្ស។ លោក Mike Pence ស្តីបន្ទោសលើប្រទេសអ៊ីរ៉ង់ចំពោះការគាំទ្រដល់កងជីវពល ហើយលោកបន្ថែមថាសហរដ្ឋអាមេរិកនឹងមិនគាំទ្រទេនៅពេលដែលក្រុងតេរ៉ានធ្វើឱ្យរាលដាលអំពើ​ភេរវកម្ម។ សេចក្តីប្រកាសនេះធ្វើឡើងដោយលោក Pence អំឡុងពេលដែលលោកនៅវេទិកាសេរីភាព​សាសនា​ប្រចាំឆ្នាំលើកទី២ក្នុងវ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃព្រហស្បត្តិ៍។ លោកបន្ទោសប្រទេសអ៊ីរ៉ង់​ចំពោះ​ការបណ្តោយឱ្យមានអំពើហិង្សា និងអំពើភេរវកម្មនៅទូទាំងតំបន់ជាទៀងទាត់។ លោកបន្ថែមថា សហរដ្ឋអាមេរិក​កំពុងដាក់ទណ្ឌកម្មលើមេដឹកនាំចំនួនពីរនាក់របស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែល​គំរាម​កំហែងប្រជាជនក្នុងស្រុក។ ខណៈដែលលោក Pence មិនបញ្ចេញឈ្មោះពិតប្រាកដ​របស់បុគ្គល​ដែល​ត្រូវទទួលទណ្ឌកម្មនោះ  នាយកដ្ឋានរតនាគារជាតិអាមេរិកចេញសេចក្តីថ្លែងការណ៍​របស់ខ្លួន​ភ្លាមៗ​ក្រោយពីការប្រកាសរបស់លោក Pence។  យោធាអ៊ីរ៉ាក់ចំនួន ៤នាក់មានលោក Rayan al-Kildani  លោក Waad Qado លោក Nawfal Hammadi al-Sultan ជាអតីតអភិបាលរដ្ឋអ៊ីរ៉ាក់ និងលោក Ahmed al-Jubouri ត្រូវគេបន្ថែមក្នុងបញ្ជីដាក់ទណ្ឌកម្មពីបទបំពានសិទ្ធិមនុស្សក្រោម​ច្បាប់ Magnitsky។ យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានរតនាគារជាតិអាមេរិកបង្ហាញឱ្យដឹងថា លោក Al-Kildani និង​ Qado ជាមេដឹកនាំកងពលតូចទី៥០ និងទី៣។ អ្នកទាំងពីរ (ជាអតីត​អភិបាលរដ្ឋ) ត្រូវគេចោទប្រកាន់ពីបទបំពានសិទ្ធិមនុស្ស។ ខណៈដែលលោក Pence ស្តីបន្ទោសប្រទេសអ៊ីរ៉ង់ចំពោះការគាំទ្រមេដឹកនាំកងជីវពលចំនួនពីររូប  សេចក្តីថ្លែងការណ៍​របស់នាយកដ្ឋានរតនាគារជាតិអាមេរិកលើកឡើងស្តីពីប្រទេសអ៊ីរ៉ង់តែម្តងគត់ ដោយរៀបរាប់ប្រឆាំង​នឹងអភិបាលរដ្ឋមួយរូប។ សេចក្ដីថ្លែងការណ៍មានសេចក្តីថា “គេដឹងថា លោក Al-Jubouri  ការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ ដោយជួយដល់ក្រុមទទួលបានការគាំទ្រពីប្រទេសអ៊ីរ៉ង់ ដែលធ្វើប្រតិបត្តិការនៅខាងក្រៅពីការគ្រប់គ្រងរបស់រដ្ឋ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here