មេដឹកនាំបាតុកម្មពន្យារការចរចាជាមួយពួកមេដឹកនាំស៊ូដង់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩

មេដឹកនាំក្រុមប្រឆាំងស៊ូដង់និយាយនៅថ្ងៃសុក្រនេះថា ការចរចាជាមួយមេដឹកនាំកងទ័ពរបស់ប្រទេស​នេះត្រូវន្យារពេល ប៉ុន្មានថ្ងៃបន្ទាប់ពីភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ចែករំលែកអំណាច​មួយរួចមក។ មេដឹកនាំបាតុកម្មដ៏លេចធ្លោលោក Omar al-Digieir ប្រាប់ AFP ថា “ការចរចានេះ​ត្រូវពន្យារពេល។ យើងត្រូវការការពិគ្រោះយោបល់ផ្ទៃក្នុងដើម្បីឈានទៅដល់ចក្ខុវិស័យរួបរួមមួយ”។មេដឹកនាំបាតុកម្មម្នាក់ទៀតលោក Siddig Youssef ក៏បញ្ជាក់ផងដែរថាការចរចានេះត្រូវផ្អាក។ គ្មានកាលបរិច្ឆេទថ្មីត្រូវកំណត់សម្រាប់ការចរចារដើម្បីបន្តរឿងនេះទេ។ ក្រុមប្រឹក្សាយោធាស៊ូដង់ និងសម្ព័ន្ធភាពនៃក្រុមប្រឆាំងចាប់ផ្តើមកិច្ចព្រមព្រៀងនយោបាយមួយកាលពីថ្ងៃពុធដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងចែករំលែកអំណាចដែលមានគោលបំណងដឹកនាំប្រទេសជាតិអាហ្វ្រិកឱ្យមានលទ្ធិ​ប្រជាធិបតេយ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here