ប្រទេសអ៊ីរ៉ង់ និងជីប្រាល់តា ប្រារព្ធកិច្ចប្រជុំប្រកបដោយភាពវិជ្ជមានលើនាវាដឹកប្រេងដែលត្រូវជាប់ឃុំឃាំង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩

អ្នកនាំពាក្យនិយាយថា លោក Fabian Picardo រដ្ឋមន្រ្តីរបស់ Gibratarពិភាក្សាអំពីស្ថានភាព​នៅជុំវិញ​នាវាដឹកប្រេង “Grace ១” ជាមួយមន្រ្តីអ៊ីរ៉ង់នៅទីក្រុងឡុងដ៏ដោយរៀបរាប់ថា កិច្ចប្រជុំនេះ “មានលក្ខណៈស្ថាបនា និងវិជ្ជមាន”។ អ្នកនាំពាក្យរូបនេះនិយាយថា “រដ្ឋមន្រ្តីជួបគ្នានៅទីក្រុងឡុងដ៏​កាលពីម្សិលមិញនេះជាមួយពួកមន្រ្តីអ៊ីរ៉ង់ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងការឃុំឃាំងទៅលើនាវា Grace ១ និងស្វែងរកវិធីដោះស្រាយគ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហាដែលកើតមាន”។ នាវាដឹក​ប្រេងនេះ​ត្រូវរឹបអូសដោយទាហានម៉ារីនអង់គ្លេស និងប៉ូលិស Gibraltar កាលពីដើមខែនេះ។ ចក្រភពអង់គ្លេសអះអាងថានាវានេះត្រូវគេសង្ស័យថារំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងស៊ីរីដែលជាអ្វីដែលប្រទេសអ៊ីរ៉ង់បដិសេធម្តងហើយម្តងទៀត។ ឧបទ្ទវហេតុនេះធ្វើឱ្យមានជម្លោះ​រវាងទីក្រុងឡុងដ៏ និងទីក្រុងតេអេរ៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here