ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩
ប្រធាននាវាជួយសង្គ្រោះ Sea-Watch 3 របស់ប្រទេសអាឡឺម៉ង់ដែលត្រូវចាប់ខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសអ៊ីតាលីចំពោះការចូលចតដោយគ្មានការអនុញ្ញាតដើម្បីជួយសង្គ្រោះជនចំណាកស្រុកចាកចេញទៅប្រទេសកំណើតរបស់នាងវិញហើយកាលពីថ្ងៃសុក្រនេះ នេះបើយោងតាមក្រុមសប្បុរសធម៌របស់នាង។ អ្នកនាំពាក្យរបស់ Sea-Watch ម្នាក់ប្រាប់ AFP ថា “យើងអាចបញ្ជាក់ពីការចាកចេញទៅកាន់ប្រទេសអាល្លឺម៉ង់” ពីប្រទេសអ៊ីតាលី។ Rackete អាយុ៣១ឆ្នាំត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមិថុនា ហើយត្រូវគេឃុំឃាំងអស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីនាវានេះប៉ះទង្គិចជាមួយទូកល្បឿនលឿនរបស់ប៉ូលិសអ៊ីតាលី ខណៈកំពុងចូលទៅកាន់កំពង់ផែកោះ Lampedusa។ ប្រធាននាវារូបនោះអះអាងថានាងត្រូវគេបង្ខំឱ្យបញ្ចៀសទៅលើសោកនាដកម្មទៅលើមនុស្សទាំងនេះ ហើយនាំជនចំណាកស្រុកចំនួន៤០នាក់នៅលើឆ្នេរសមុទ្រដែលនាងជួយសង្គ្រោះកាលពីថ្ងៃទី១២ ខែមិថុនានៅមេឌីទែរ៉ាណេ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីតាលីលោក Matteo Salvini ចាត់ទុករូបនាងថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ។ Rackete ប្រឈមមុខនឹងការស៊ើបអង្កេតរបស់អ៊ីតាលីចំពោះការចោទប្រកាន់ពីការជួយនិងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងចូលទៅក្នុងទឹកអ៊ីតាលីដោយរំលោភលើបម្រាម៕